​​
​ឡានបុកឡាន បណ្តាលឲ្យខ្ទេចកាប៊ីន របួសធ្ងន់ ៣នាក់ហូរចេញប្រេងខ្មៅពាសពេញផ្លូវ នៅភ្នំពេញ
ដោយ - Thu,10 October 2019 (Time 02:20 PM)

ចេញផ្សាយ
(ថ្ងៃទី១០ October ២០១៩ ម៉ោង ១៤:២០am)

ភ្នំពេញ: កាលពី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ រថយន្តបាញ់បេតុងមួយគ្រឿង មិនដឹងថាមានគំនំខឹងយ៉ាងណា បែជាបើកបុកកៀររថយន្តស៊ីទែនស្របទិសទាំងកម្រោល បណ្តាលឲ្យខ្ទេចកាប៊ីន របួសធ្ងន់៣នាក់ ដាច់ទុយោហូរប្រេងតាមផ្លូវ នៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុ រថយន្តស៊ីទែនដឹកប្រេង របស់ក្រុមហ៊ុនPTT ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ

ភ្នំពេញ 3B-5602 បើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបាញ់បេតុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-1037 បើកស្របទិសល្បឿនលឿន ទៅបុកកៀររថយន្តស៊ីទែនដឹកប្រេង បណ្តាលឲ្យធ្លាយហូរប្រេង រថយន្តបាញ់បេតុង ខ្ទេចកាប៊ីន រងរបួសធ្ងន់៣នាក់ ។

ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រីឯរថយន្តទាំង២គ្រឿង សមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង កសាងសំណុំរឿងតាមនីតិវិធី ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 774 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6659 នាក់
សរុបទាំងអស់​ 296641 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ