​​
​សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)
ដោយ - Thu,10 October 2019 (Time 02:02 PM)

ខេត្តសៀមរាប ៖ ថ្ងៃទី១០ ខែ តុលា ឆ្នាំ២០១៩ សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ៈ
១. ឈ្មោះ ហេង ភារុណ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ។
២. ឈ្មោះ គីម លឿង ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ស្នាក់នៅបណ្ដោះអាសន្នភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ពាក់ព័ន្ធនិងករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ការបូប)។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានអោយដឹងថា : នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥:១០នាទីនៅចំណុច ខាងត្បូងការ៉ាសសាំង ភូមិខ្នារ សង្កាត់ជ្រាវ ចម្ងាយប្រហែល ១០០ ម៉ែត្រ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ដែលមានឈ្មោះខាងលើ បានជិះម៉ូតូម៉ាកហុងដាឌ្រីម c១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ បិទតែម ២០១៥ គ្មានស្លាកលេខ គ្មានកញ្ចក់ គ្មានកន្ត្រក និងកុងទ័រ ដែលមានលេខតួលេខនិងលេខម៉ាស៊ីន ៥៤០៤៩០១ បានធ្វើសកម្មភាពឆក់កាបូបប្រាក់ពណ៌ផ្កាឈូក ពីជនរងគ្រោះឈ្មោះ យី ចន្ថា ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាបដោយក្នុងកាបូបមាន
១. ប្រាក់រៀលចំនួន ១២ ម៉ឺនរៀល ។
២. ទូរស័ព្ទម៉ាក oppo A៧១k ។
៣. ខ្សែក (ផ្លាកទីន) ចំនួន០៣ខ្សែ ។
៤. កងដៃ ផ្លាកទីន ចំនួន ០២កង ។
៥.ចិញ្ចៀនមួយវង់ (ផ្លាកទីន) ដាំត្បូង ។

ក្រោយពីជនសង្ស័យទាំងពីរបានធ្វើសកម្មភាពឆក់កាបូបបានសម្រេច ក៏ជិះគេចខ្លួនសំដៅទៅផ្លូវកុងស៊ី ក្នុងភូមិខាងលើហើយ ជនរងគ្រោះក៏បានជិះម៉ូតូដេញតាមពីក្រោយ ហើយស្រែកឆោឡោឲ្យជួយចាប់ចោរ លុះដល់ចំណុចក្រុមទី១០ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ម៉ូតូរបស់ជនសង្ស័យបានរលត់ ត្រូវហើយកម្លាំងប៉ុស្តិ៍ នឹងប្រជាការពារភូមិខ្នារដែលកំពុងល្បាត រួមទាំង​ប្រជាពលរដ្ឋនៅក្បែរនោះ បានចាប់ខ្លួនជនសង្ស័យខាងលើ ហើយនាំយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ជ្រាវតែម្ដង ក្រោយពីសួរនាំជនសង្ស័យខាងលើបានសារភាពថាខ្លួននឹងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះពិតមែន រីឯជនសង្ស័យឈ្មោះហេង ភារុណ ហៅ យក់ ក៏បានសារភាពផងដែរថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤:០០នាទី ខ្លួនបានធ្វើសកម្មភាព
ឆក់កាបូបប្រជាពលរដ្ឋ នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ហើយយើងក៏បានទទួលបណ្តឹងពីជនរងគ្រោះរួចផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 764 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6649 នាក់
សរុបទាំងអស់​ 296631 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ