​​
​ឈឺចាប់​បំផុត ពេល​ឮ​ថា​តា​ចាស់​នេះ​រំលោភ​ក្មេង​បានជា​ច្រើន​ដងហើយ
ដោយ - Thu,10 October 2019 (Time 02:06 PM)

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ បឋម បានឱ្យដឹងថា​ បុរសចំណាស់ម្នាក់ត្រូវឃាត់ខ្លួន ក្រោយពី​មានពាក្យ​បណ្តឹង​ប្តឹង​ពីបទរំលោភ​សេពសន្ថវៈលើ​ក្មេងស្រីម្នាក់​ជាអានីតិជន​បានសម្រេច ហើយទើបតែមាន​ការ​បែក​ធ្លាយ​រឿងនេះ​ ហើយពិតជាធ្វើឱ្យក្រុមគ្រួសារ​​ក្មេងរងគ្រោះ មានការឈឺចាប់ជាពន់ពេកនូវ​ទង្វើ​ដ៏អាក្រក់​របស់​បុរស​ចំណាស់រូបនេះ។

​សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​​ខាងលើ ឈ្មោះនឹម ផុន អាយុ៧៥ឆ្នាំ រស់នៅភូមិដូនមា ឃុំស្វាយជ្រៈ ស្រុកស្នួល រីឯក្មេងស្រីរងគ្រោះ​អាយុ១២ឆ្នាំ ​ជាអ្នករស់នៅ​ក្បែរខាងគ្នា ។ បើតាម​អធិ​ការនគរ​បាល​ស្រុក​ស្នួល​បានអោយដឹងថា ជនសង្ស័យត្រូវ​នគរបាលចាប់ខ្លួនទៅតាមពាក្យបណ្តឹង​របស់ស្រ្តីជាម្តាយក្មេងស្រីរងគ្រោះ​កាល​ពី​ថ្ងៃទី៩ ​តុលា​ បន្ទាប់ពីជននេះ ធ្វើសកម្មភាពចាប់ រំលោភ​ក្មេង​ស្រី​មានរយៈពេលយូរមកហើយ ហើយ​ក៏ទើប​តែបែកធ្លាយ ។

ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​បានឆ្លើយសារភាពទទួលនូវ​កំហុស​ថា គាត់ពិតជាបានធ្វើសកម្មភាពចាប់​រំលោភលើក្មេងស្រីដោយរំលោភបានសម្រេចជាច្រើនដងទៀត៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 779 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6664 នាក់
សរុបទាំងអស់​ 296646 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ