​​
​រថយន្តសេរីទំនើបរបស់មេធាវីមួយគ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលធ្លាក់ផ្លូវផ្ងារជើងឡើងលើឆេះម៉ត់តែម្តង
ដោយ - Thu,10 October 2019 (Time 05:30 PM)

ខេត្តក្រចេះ÷ នៅយប់ថ្ងៃទី០៩. ១០ .២០១៩​ វេលាម៉ោង២០:៥០នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កអោយមានការភ្ញាក់ផ្អើល បានកើតឡើងចំណុច​ ភូមិកសាង​ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះលេីផ្លូវលេខ ០៧​ (ក្រចេះ-ស្ទឹងត្រែង)ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤៧/៣៤៨ បង្កឡើងដោយខ្លួនឯងបើករថយន្តក្រឡាប់ធ្លាក់ផ្លូវឆេះរថយន្តទាំងស្រុង តែមិនបណ្ដាលអោយគ្រោះថ្នាក់ដល់មនុស្សទេ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថាក្រោយពីរថយន្តក្រឡាប់ផ្ងារជើងឡើងលើគេឃើញមានបុរសបីនាក់លូនចេញមកក្រៅ តែបន្តិចក្រោយបន្តិចក្រោយមកក៍បានគេចខ្លួនបាត់ដែលគេសង្ស័យថាមកពីស្រវឹងស្រាឬក៍មូលហេតុអ្វីផ្សេងនោះទេ។

តែមុនពេលកើតហេតុគេក៍បានឃើញរថយន្តសេរីទំនើបមួយគ្រឿងនេះបើកបរក្នុងល្បឿនលឿនពីជើងទៅត្បូងលុះមកដល់កន្លែងកើតហេតុក៍ វ៉ាក់អឺនិងរថយន្តផ្សេងទៀត ដោយការបើកបរខ្វះការប្រុងប្រយ័ត្ននិងមានល្បឿនលឿនហួសកំណត់ផងនោះក៍បានជ្រុលចង្កូតធ្លាក់ផ្លូវផ្ងារជើងឡើង លើហើយឆេះម៉ត់តែឯងនោះទៅដោយមិនមានប៉ះពារនិងអ្នកណានោះឡើយ។​

បើតាមប្រភពព័ត៌មានពីកម្លាំងអាវុធហត្ថស្រុកចិត្តបុរីដែលទៅត្រួតពិនិត្យនិងជួយពន្លត់អគ្គីភ័យនៅទីនោះក៍បានអោយសារព័ត៌មានយើងដឹងដែរថា មានករណីគ្រោះថ្នាក់ពីរកន្លែងផ្សេងគ្នាមិនឆ្ងាយប៉ុន្មាននោះឡើយ គ្រោះថ្នាក់ទីមួយគឺរថយន្តធុនធំប៉ះជាមួយនិងរថយន្តធុនតូច បន្តិចក្រោយមកក៍មានរថយន្តRX៣៥០មួយគ្រឿងទៀតបើកបរស្របទិសគ្នាតែប្រហែលដោយសារបើកបរក្នុងល្បឿនលឿនហើយសង្ស័យថាស្រវឹងផងនោះក៍ជ្រុលទៅមុខផុតហើយរេចង្កូតធ្លាក់ផ្លូវក្រឡាប់ខ្លួនឯងហើយឆេះតែម្តង់។

(បញ្ជាក់) ររថយន្តRX៣៥០មួយគ្រឿងនេះត្រូវបានមហាជនសង្ស័យថាជារថយន្តមិនមានបង់ពន្ធត្រឹមត្រូវនោះទេបានជាម្ចាស់រត់គេចខ្លួននោះព្រោះក្រោយពីមានការឆេះគេសង្កេតឃើញមានស្នាមកាត់តរជាច្រើនកន្លែងទៀតផងនៅលើរថយន្តនោះទើបជាហេតុធ្វើអោយមហាជនដាក់ការសង្ស័យតែម្តងទៅ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 766 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6651 នាក់
សរុបទាំងអស់​ 296633 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ