​​
​យុវជនម្នាក់ ដុតផ្ទះឪពុកខ្លួនឯង ឆេះគ្មានសល់ នៅព្រះសីហនុ
ដោយ - Thu,24 October 2019 (Time 09:15 AM)

ខេត្តព្រះសីហនុ: នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៧ និង ១៥នាទី​ មានករណីអគិ្គភ័យឆេះផ្ទះ ឈើប្រក់សង័្កសីទំហំ ៥.៥០ម×៦ម ស្ថិតភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យឈ្មោះ ធៀម ធារ៉ា ហៅ អួង ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ។ចំណែកជនរងគ្រោះឈ្មោះ ធៀម វី ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ កសិករ។អ្នកទាំង២ រស់នៅភូម/ឃុំខាងលើ។

សម្ភារ:ខូចខាត ៖
-ទ្រព្យសម្បត្តិ និង សម្ភារ:ប្រើប្រាស់ទាំងអស់ គិតជាទឹកប្រាក់ចំនួន ៣៥០០ដុល្លារ
-លុយត្រៀមទុកធ្វើផ្ទះចំនួន១២០០០ដុល្លារ។

ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងតាមច្បាប់៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1337 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7800 នាក់
សរុបទាំងអស់​ 343070 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ