​​
​ប្រជាពលរដ្ឋ ប្រទះឃើញសាកសពនារីវ័យក្មេងម្នាក់ អណ្តែតតាមដងទន្លេបាសាក់
ដោយ - Thu,24 October 2019 (Time 02:32 PM)

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយប្រជាពលរដ្ឋ បានប្រទះឃើញសាកសពនារីវ័យក្មេងម្នាក់ អណ្តែតទឹកតាមដងទន្លេបាសាក់ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៣និង៣៥ នាទី រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ក្នុងក្រុមទី៦១ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាកសពនារីរងគ្រោះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ មានសភាពហើមស្អុយទៅហើយ ពាក់អាវយឺត ពណ៌ខ្មៅដៃខ្លី ស្លៀកខោខ្មៅជើងវែង ផ្កាប់មុខ ត្រូវប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍ជូនសមត្ថកិច្ច ចុះត្រួតពិនិត្យ និងជួលទូកអូសយក សពមកច្រាំង ដើម្បីធ្វើកោសល្យវិច័យបានបញ្ជាក់ថា ស្លាប់ដោយសារតែលង់ទឹក មិនពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ។
បច្ចុប្បន្នសពត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តឫស្សីសាញ់ ដើម្បីស្រាវជ្រាវរកសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1391 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7854 នាក់
សរុបទាំងអស់​ 343124 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ