​​
​កន្ទេលធំបន្លំដេកសំអាងលើច្បាប់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមួយច្បាប់ឈ្មួញអាចដឹងជញ្ជូនសត្វជ្រូកចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិអូរស្មាច់កាន់ខែម៉ាសេរីដោយមិនចាំបាច់មានការត្រួតពិនិត្យពីមន្ត្រីជំនាញឡើយ
ដោយ - Sat,26 October 2019 (Time 10:13 AM)

ចេញផ្សាយថ្ងៃទី២៦ខែតុលាឆ្នាំ២០១៩

ខេត្តឧត្តរមានជ័យ៖ សកម្មភាពដឹក ជញ្ជួនសត្វជ្រូកចេញពីប្រទេសថៃមកប្រទេសខ្មែរតាមច្រកអន្តរជាតិអូរស្មាច់ក្នុងមួយថ្ងៃៗរាប់ពាន់ក្បាលដោយមានការបើកដៃនិងឃុបឃិតគ្នាជាប្រព័ន្ធពីសំណាក់លោកវ៉ាន់ក្តេប្រធានសាខា គយនិងរដ្ឋករច្រកអូរស្មាច់និងលោកកុញ បុត្តា ប្រធានបសុពេទ្យ (ពេទ្យសត្វ)ខេត្តជាពិសេសលោកសូត្រសុីសុខឃាងប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យទើបក្រុមឈ្មួញអាចដឹកជញ្ជូនសត្វជ្រូកពីថៃមកខ្មៃរបានយ៉ាងរលូនដោយមិនចាំបាច់ត្រួតពិនិត្យពីពេទ្យសត្វរឺបង់ពន្ធគយស្អីទេ(គឺគេមានច្បាប់ពីក្រសួងកសិកម្មមួយច្បាប់ដែលមិនចេះផុតកណត់) ពោលគឺដឹកជញ្ជូនម៉ាសេរី។រឺឯលោកមេគយច្រកនិងមេពេទ្យសត្វខេត្តអង្គុយរាប់ក្បាលឡានយកលុយក្រោមតុដោយមិនខ្វល់រឿងបាត់បង់ចំណូលរដ្ឋនិងឆ្លងជំងឺប៉េស្តអាហ្វ្រិកដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដែលបានចេញចរាចរ០៧ក្នុងការទប់ស្កាត់។

ជាក់ស្តែងនៅយប់ថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៩មានរថយន្តមួយគ្រឿងប្រភេទយីឌុបពាក់ស្លាកលេខខាងមុខលេខតាកែវ3A-2947ខាងក្រោយលេខកំពង់ចាម4A0057បានដឹកជញ្ជូនសត្វជ្រូកចេញពីប្រទេសថៃជាច្រើនក្បាលចូលមកប្រទេសខ្មែរតាមច្រកអន្តរជាតិអូរស្មាច់ឆ្ពោះទៅកាន់រាជធានីភ្នំពេញសំអាងលើច្បាប់អស់សុពលភាពមួយសន្លឹកប៉ុណ្ណោះ។ហើយថៅកែដែលធ្វើសកម្មភាពខាងលើត្រូវបានគេស្គាល់ឈ្មោះចែធំជាឈ្មួញរកសុីចាស់វស្សានៅច្រកនោះ។

ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺពីលោកកុញ បុត្តាប្រធានបសុពេទ្យខេត្តឧត្តរមានជ័
យនិងលោកវ៉ាន់ ក្តេមេគយច្រកអន្តរជាតិអូរស្មាច់បានទេនៅព្រឹកថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៩នេះដោយទូរស័ព្ទ ខលចូលជាច្រើនដងអត់មានអ្នកទទួល។
ចំណែកលោកសូត្រ សុីសុខឃាងប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តឧត្តរមានជ័យបានអោយដឹងថាការដឹងជញ្ជូនសត្វជ្រូកឆ្លងដែនខាងលើគេមានច្បាប់ពីក្រសួងសំរាប់ចរាចរណ៍០៧ហាមឃាត់តែសត្វជ្រូកដែលនាំចូលពីប្រទេសចិន និង វៀតណាមប៉ុណ្ណះ។ហើយបញ្ហាច្បាប់ហួសសុពលភាពលោកអត់ដឹងទេចាំលោកពិនិត្យសិន៕សុផានុរស្ស

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1422 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7885 នាក់
សរុបទាំងអស់​ 343155 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ