​​
​ហ្គេមបាញ់ត្រីចំនួនពីទីតាំងធំៗ ស្ថិតនៅ(មណ្ឌលកំសាន្តក្មេងលេង.កោះពេជ្រ) និងទីតាំងជាប់ប្រទ្បាយទឹកស្អុយក្នុងភូមិ៩ អូរឬស្សីទី២ កំពុងបើកលេងយ៉ាងអាណាធិបតេយ្យ ដោយរលូន សង្ស័យខ្នងបង្អែកជាជំនួយការលោកស្នងការ និងមន្ត្រីនគរបាលធំផ្នែកព្រហ្មទណ្ឌនៅមហាផ្ទៃកាង
ដោយ - Sat,26 October 2019 (Time 11:29 AM)

ភ្នំពេញ ៖ បើយោងតាមសេចក្តីរាយការណ៍ដែលអង្គភាពយើងទទួលបាននៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នេះថា ទីតាំងល្បែងសុីសងប្រភេទហ្គេមបាញ់ត្រីចំនួនពីទីតាំងធំៗ ដែលទី១ស្ថិតនៅ (មណ្ឌលកំសាន្តក្មេងលេង.កោះពេជ្រ) ស្តិតនៅសង្កាត់ទន្លេប្រាសាក់ ខ័ណចំការម៉ន និងទីតាំងទី ២ស្ថិតនៅជាប់ប្រទ្បាយទឹកស្អុយក្នុងភូមិ៩ សង្កាត់ស្ទឹងមានជ័យទី២ កំពុងបើកលេងយ៉ាងអាណាធិបតេយ្យ ដោយរលូន សង្ស័យខ្នងបង្អែកជាជំនួយការលោកស្នងការ និងមន្ត្រីនគរបាលធំផ្នែកព្រហ្មទណ្ឌនៅមហាផ្ទៃ ជាអ្នកនៅពីក្រោយ ។
បើតាមប្រភពពីមន្ត្រីនគរបាលតូចតាច បានលួចបង្ហើបថា ទីតាំងខាង លើនេះកំពុងតែកើបលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីការបើកហ្គេមបាញ់ត្រី ហើយសង្ស័យត្រូវរ៉ូវគ្នាជាមួយមន្ត្រីនគរបាលដែលមានឋានះធំ ដូចជាមន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ និងមន្ត្រីនគរបាលវ័យក្មេងម្នាក់ទៀតដែលជាមនុស្សជំណិតរបស់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ។
ក្រៅពីនោះគេបែងចែកឲ្យលាភដាក់ សែនជូនមន្ត្រីនគរបាលស័ក្តធំនៅខណ្ឌនីមួយៗរួមទាំងមន្ត្រីសាលាខណ្ឌនីមួយៗផងដែរ ទើបទីតាំងល្បែងសុី សងទាំងនោះអាចឈរជើងបានយ៉ាងយូរ ។
ប្រភពបង្ហើបទៀតថា មិនចំពោះទីតាំងល្បែងសុីសងបាញ់ពីរទីតាំងខាងលើនោះទេ នៅមានបនល្បែងជ្រកក្រោមផ្លាកEnter Net និងទីតាំងល្បែងសុី សងជាច្រើនប្រភេទទៀត ពិសេសហ្គេមបាញ់ត្រីតែម្តង គឺទូទាំងរាជធានីភ្នំពេញ ភាគច្រើនសុទ្ធតែអស់លោកខាងលើកាងពីក្រោយហើយទើបអាចឈរជើងកើបលុយបានយ៉ាងរលូននោះ ។
សូមជម្រាបថា ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នេះ បានដាក់ចេញជាវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់ខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌ ។ ការដាក់ចេញនូវវិធានការបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទអាជ្ញាធរ ដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមាន កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។ បើទោះជាយ៉ាងណាក្តី ពាក់ព័ន្ធការលើកឡើងថា មានមន្ត្រីនគរបាល ដែលមានស័ក្តធំ មានមុខមានមាត់នៅកាងពីក្រោយចាំការពារដើម្បីជាថ្នូរនិងថវិការប្រចាំខែនោះ ខាងអង្គភាពយើង នៅមិនទាន់សុំការពន្យល់ពីគ្រប់មន្ត្រីពាក់ព័ន្ធនៅឡើយទេ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩នេះ ដោយសារអត់មានលេខទូរស័ព្ទសំរាប់ទំនាក់ទំនង៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 633 នាក់
ម្សិលមិញ ​ 505 នាក់
សប្តាហ៍នេះ​ 2824 នាក់
សរុបទាំងអស់​ 316195 នាក់

រថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើ(វល្លិ៍ផ្តៅ)បំរុងឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃត្រូវសមត្ថកិច្ចបង្ក្រាបបានល្បីថាមានមេបញ្ជាការរងយោធាវរៈការពារព្រំដែនលេខ៤០៣ពីររូបនិងមន្ត្រីនគរបាលមួយជាអ្នកនៅពីក្រោយខ្នងចាំកាងរត់ការផ្លូវ

ស្ត្រី​ម្នាក់​ ជិះឡាន​ក្រុង​ពី​ភ្នំពេញ​ដើម្បី​លូក​ហោប៉ៅ​ភ្ញៀវ​ទេសចរ​ ​ជាតិ​និង​អន្តរជាតិ​នៅ​កន្លែង​អុំទូក មាត់​ស្ទឹង​សៀមរាប ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ ខណៈ​កំពុង​ធ្វើ​សកម្មភាព

និស្សិតម្នាក់ មានវិបិត្តស្នេហា ខាងស្រីសុំបែកផ្លូវគ្នាដើរ តូចចិត្តចងក សម្លាប់ខ្លួន

កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ឃាត់ខ្លួនមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ពិសេសម្នាក់ ព្រោះប្រើប្រាស់កាំភ្លើងគ្មានលិខិតអនុញ្ញាតិ

បុរសម្នាក់ តខ្សែភ្លើងចេញពីបន្ទប់ដើម្បីឆក់ត្រីនៅស្រះទឹក បែរជាឆក់ខ្លួនឯងស្លាប់