​​
​ឃាត់រថយន្តសាំយ៉ុង១គ្រឿង ដែលផ្ទុកសាច់ខូចគុណភាពប្រមាណជាង១តោន
ដោយ - Sat,26 October 2019 (Time 12:03 PM)

ខេត្តសៀមរាប ៖ កម្លាំងគយចល័តប្រចាំខេត្តសៀមរាប បានឃាត់រថយន្តមាកសាំយ៉ុងមួយគ្រឿងដែលផ្ទុកសាច់ចម្រុះខូចគុណភាពបានចំនួនសរុបចំនួន ២១កេស ស្មើនឹង១៣៣០ គីឡូក្រាមរួចយក ប្រគល់ឲ្យមន្ទីរកិសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប ធ្វើការកម្ទេចចោល។

លោក ព្រំ វ៉ិច នាយការិយាល័យផលិត កម្ម និងបសុព្យាបាលនៃខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែតុលា នេះថា ការឃាត់នេះធ្វើឡើងនៅវេលាម៉ោង១៧និង០០នាទីថ្ងៃទី២៤ខែតុលាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិដូនទ្រ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ហើយបាន យកមកកម្ទេចចោលនៅរសៀលថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៩ ក្នុងស្ថានីយ៍កសិកម្មទឹកវិល ក្រុងសៀមរាប។

លោកបន្តថា កម្លាំងការិយាល័យផលិត កម្មនិងបសុព្យាបាល បានសហការណ៍ជាមួយ ការិយាល័យបង្ការ និងបង្រ្កាបអំពើរត់ពន្ធ តំបន់៥ និងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការឃាត់ចាប់ បទល្មើសដឹកជញ្ជូនផលិត ផលមានដើមកំណើតពីសត្វជ្រូក រួមមាន៖ក្រពះ, ជើង, ត្រចៀក, កន្ទុយ, ពោះវៀនធំ, អណ្តាត, ខួរ, ឆ្អឹងក, ឆ្អឹងជំនី សរុបចំនួន ២១កេស ស្មើនឹង ១៣៣០ គីឡូក្រាម ដឹងពីប្រទេសថៃ ឆ្លងកាត់តាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ តែមកដល់ទីតាំងស្រុកពួក ក្រុមការងារបានធ្វើការឃាត់ចាប់ និងអនុវត្តច្បាប់សុខភាពសត្វ និងផលិត កម្មសត្វ ដោយបានអនុវត្តវិធានការបសុពេទ្យ (កំទេចចោល) ដែលមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម ស្នងការរងទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ភ្នាក់ងារតំណាងការិយាល័យបង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធ តំបន់៥ លោកប្រធាន និងអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ព្រមទាំង មន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប។

នៅរសៀលថ្ងៃទី២៥ ខែតុលានេះ មន្ត្រីគយចល័តប្រចាំខេត្តសៀមរាប កំពុងសួរនាំអ្នកបើកបររថយន្តឈ្មោះឆុង ចាន់ដា អាយុ៣៩ឆ្នាំ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1397 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7860 នាក់
សរុបទាំងអស់​ 343130 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ