​​
​ទំនាស់​បង​-​ប្អូនសាច់ថ្លៃ​ឈាន​ដល់​បាញ់​សម្លាប់​​​ហើយ រត់ទៅសារភាពមុខសមត្ថកិច្ច
ដោយ - Sat,26 October 2019 (Time 02:17 PM)

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ទំនាស់គ្រួសារ​មួយ​រវាង​បង​ប្អូន​សាច់ថ្លៃ ​ឈានទៅ​ដល់​​ដកកាំភ្លើងបាញ់សម្លាប់​​បងថ្លៃខ្លួនឯងរួចហើយ​​ជនដៃដល់​បាន​រត់ទៅ​សារភាពកំហុស​ខ្លួន​នៅប៉ុស្តិ៍ទឹក​ល្អក់​៣ ក៏​បង្ក​ការភ្ញាក់​ផ្អើលយ៉ាងខ្លាំងតែម្តង នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នេះ ស្ថិតនៅចំណុចផ្ទះលេខ៧៧H (ផ្លូវលំ​ចុះពី​​ម្តុំ​ស្តុបណូគៀ៦០ម៉ែត្រ)​ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍បន្តថា ការភ្ញាក់​ផ្អើល​នោះ គឺខណៈសមត្ថកិច្ចបាននាំ​ឃាតករ​ជាប្អូនថ្លៃរូបនេះ មក​បង្ហាញ​​​​ពី​កន្លែងកើតហេតុ ជនរងគ្រោះដែលស្លាប់ខាងលើឈ្មោះ ជួប រតនា អាយុ ៤៦ ឆ្នាំ​ ជាគ្រូបង្រៀន បច្ចុប្បន្ន ស្នាក់នៅ​ម្តុំវត្ត​ជិត​វត្តស្លែង ​ត្រូវជន​ដៃដល់បាញ់ចំនួន៥គ្រាប់​ស្លាប់នៅលើគ្រែ ។ ដោយឡែក​ជនដៃដល់​ឈ្មោះ មាស ណារ៉ា អាយុជាង៣០ឆ្នាំ ជាសន្តិសុខ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

ទោះបីជាយ៉ាងណា នៅមិន​ដឹងច្បាស់​​ពី​មូល​ហេតុនៃទំនាស់នោះទេ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 635 នាក់
ម្សិលមិញ ​ 505 នាក់
សប្តាហ៍នេះ​ 2826 នាក់
សរុបទាំងអស់​ 316197 នាក់

រថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើ(វល្លិ៍ផ្តៅ)បំរុងឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃត្រូវសមត្ថកិច្ចបង្ក្រាបបានល្បីថាមានមេបញ្ជាការរងយោធាវរៈការពារព្រំដែនលេខ៤០៣ពីររូបនិងមន្ត្រីនគរបាលមួយជាអ្នកនៅពីក្រោយខ្នងចាំកាងរត់ការផ្លូវ

ស្ត្រី​ម្នាក់​ ជិះឡាន​ក្រុង​ពី​ភ្នំពេញ​ដើម្បី​លូក​ហោប៉ៅ​ភ្ញៀវ​ទេសចរ​ ​ជាតិ​និង​អន្តរជាតិ​នៅ​កន្លែង​អុំទូក មាត់​ស្ទឹង​សៀមរាប ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ ខណៈ​កំពុង​ធ្វើ​សកម្មភាព

និស្សិតម្នាក់ មានវិបិត្តស្នេហា ខាងស្រីសុំបែកផ្លូវគ្នាដើរ តូចចិត្តចងក សម្លាប់ខ្លួន

កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ឃាត់ខ្លួនមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ពិសេសម្នាក់ ព្រោះប្រើប្រាស់កាំភ្លើងគ្មានលិខិតអនុញ្ញាតិ

បុរសម្នាក់ តខ្សែភ្លើងចេញពីបន្ទប់ដើម្បីឆក់ត្រីនៅស្រះទឹក បែរជាឆក់ខ្លួនឯងស្លាប់