​​
​ប្ដីប្រមឹកស្រវឹងខួបត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយធ្វើសកម្មភាពយកអង្រែបុកគ្រឿងវាយក្បាលប្រពន្ធបែកឈាមសន្លប់ស្ដូកស្ដឹង
ដោយ - Sat,26 October 2019 (Time 02:34 PM)

ខេត្តកំពង់ធំ ៖ ប្ដីវាយប្រពន្ធនឹងអង្រែ បុកគ្រឿងបណ្ដាលឲ្យរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង០០នាទី ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សួន សោម ហៅយក្ស ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ចំណែក ជនរងគ្រោះ ឈ្មោះ លី ធៀប អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានកូន៣ នាក់ រស់នៅភូមិត្រពាំងក្នុង ឃុំផាន់ ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
តាមការបំភ្លឺរបស់ ឈ្មោះ ហ៊ី សុន ហៅ តុន ភេទស្រី អាយុ ៣៩ឆ្នាំ ត្រូវជាក្មួយជីដូនមួយ របស់ជនសង្ស័យបានបំភ្លឺថា គ្រួសាររបស់ជនរងគ្រោះឲ្យតែប្ដីស្រវឹងស្រាម្ដងៗ តែងតែរករឿងដេញវាយប្រពន្ធស្ទើររាល់ថ្ងៃ នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល ៨ព្រឹកពេលគាត់កំពុងបេះបន្លែស្លរ បានឃើញជនសង្ស័យផឹកស្រាស្រវឹង ហើយរករឿង ដេញវាយប្រពន្ធ ដោយដៃមានកាន់អង្រែបុកគ្រឿងពេលនោះ គាត់បានរត់ទៅឈរបាំងពីមុខ ហើយឃាត់កុំឲ្យវាយប្រពន្ធ វាមិនល្អទេ តែឈ្មោះ យក្ស មិនបានស្ដាប់ទេ ថែមទាំងគម្រាមវាយគាត់ទៀត ពេលនោះប្រពន្ធគាត់បានរត់ទៅក្រោមផ្ទះ ហើយឈ្មោះយក្ស បានដេញតាមពីក្រោយ ឃើញដូចនោះប្រពន្ធគាត់បានរត់មកឡើង លើផ្លូវវិញ ឈ្មោះ យក្ស ក៏រត់មកទាន់ ហើយក៏ប្រតាយប្រតប់គ្នា ហើយវាយប្រពន្ធមួយអង្រែគ្រឿងចំក្បាលបណ្ដាលឲ្យដួលសន្លប់តែម្ដង ឃើញដូចនោះនាងក៏បានស្រែកហៅបងប្អូនក្នុងភូមិឲ្យជួយនិងនាំយកជនរងគ្រោះទៅមន្ទីពេទ្យឯកជនដើម្បីសង្រ្គោះ ។
សមត្ថកិច្ចបានបញ្ជាក់ថា តាមការស្រាវជ្រាវ ពិនិត្យវិភាគកន្លែងកើតហេតុ អាចឲ្យយើងសន្និដ្ឋានបានថា ជនសង្ស័យពិតជាបានធ្វើសកម្មភាពវាយប្រពន្ធបណ្ដាលឲ្យរងបួសប្រាកដមែន ( មូលហេតុៈស្រវឹងស្រា )។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចបានឃាត់់ខ្លួន និងចងក្រងសំណុំរឿងតាមនីតិវិធី ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1344 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7807 នាក់
សរុបទាំងអស់​ 343077 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ