​​
​បុរសម្នាក់ទៅលើកលូស្បៃដាក់ត្រី បណ្តាលអោយលង់ទឹកស្លាប់នៅកន្លែងកើតហេតុ
ដោយ - Sun,27 October 2019 (Time 01:12 PM)

ខេត្តព្រៃវែង ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង ៧និង៣០ នាទីព្រឹក មានករណីបុរសម្នាក់មានឈ្មោះ អាន អឿន អាយុ៤៧ឆ្នាំ មានទីលំនៅភូមិព្រៃលាន ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខែត្តព្រៃវែង បានទៅលើកដៃស្បៃដាក់ត្រី នៅចំណុចវាល អូម៉ាហាច ឃុំរំលេច លុះដល់រសៀលមិនឃើញមកផ្ទះ បងប្អូនបាននាំគ្នាដើររករហូតដល់ម៉ោង ១៥និង៣០នាទីរសៀល ទើបឃើញសពអណ្ដែតទឹក នៅចំណុចស្បៃដាក់ត្រីខាងលើ បន្ទាប់មកក្រុមគ្រួសារបានស្រងសពយកមកផ្ទះរួចរាយការណ៍មកសមត្ថកិច្ច ។

សូមបញ្ជាក់ថាជនរងគ្រោះជាមនុស្សញៀនស្រាជាប្រចាំ ហើយពុំមានប្រពន្ធកូនទេ។ យោងតាមការពិនិត្យកន្លែងកើតហេតុ ពិនិត្យសាកសព និងផ្អែកតាមការបំភ្លឺរបស់ក្រុមគ្រួសារ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 651 នាក់
ម្សិលមិញ ​ 505 នាក់
សប្តាហ៍នេះ​ 2842 នាក់
សរុបទាំងអស់​ 316213 នាក់

រថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើ(វល្លិ៍ផ្តៅ)បំរុងឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃត្រូវសមត្ថកិច្ចបង្ក្រាបបានល្បីថាមានមេបញ្ជាការរងយោធាវរៈការពារព្រំដែនលេខ៤០៣ពីររូបនិងមន្ត្រីនគរបាលមួយជាអ្នកនៅពីក្រោយខ្នងចាំកាងរត់ការផ្លូវ

ស្ត្រី​ម្នាក់​ ជិះឡាន​ក្រុង​ពី​ភ្នំពេញ​ដើម្បី​លូក​ហោប៉ៅ​ភ្ញៀវ​ទេសចរ​ ​ជាតិ​និង​អន្តរជាតិ​នៅ​កន្លែង​អុំទូក មាត់​ស្ទឹង​សៀមរាប ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ ខណៈ​កំពុង​ធ្វើ​សកម្មភាព

និស្សិតម្នាក់ មានវិបិត្តស្នេហា ខាងស្រីសុំបែកផ្លូវគ្នាដើរ តូចចិត្តចងក សម្លាប់ខ្លួន

កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ឃាត់ខ្លួនមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ពិសេសម្នាក់ ព្រោះប្រើប្រាស់កាំភ្លើងគ្មានលិខិតអនុញ្ញាតិ

បុរសម្នាក់ តខ្សែភ្លើងចេញពីបន្ទប់ដើម្បីឆក់ត្រីនៅស្រះទឹក បែរជាឆក់ខ្លួនឯងស្លាប់