​​
​បុរសជាប្តីខ្ចីលុយប្រពន្វ១០ដុល្លា ប្រពន្ធឆ្លើយថាមិនមាន ខឹង​រត់ទៅចងកធ្វើអត្តឃាត
ដោយ - Sun,27 October 2019 (Time 01:03 PM)

ខេត្តសៀមរាប ៖ បុរសជាប្តីខ្ចីលុយប្រពន្វ១០ដុល្លាខណះប្រពន្ធឆ្លើយថាមិនមាន ដោយប្រពន្ធប្រាប់ថាអោយ យកទូរស័ព្ទទៅបញ្ចាំទៅ តែលោកប្តីមិនទៅដេក លេងទូរស័ព្ទ រហូតប្រពន្ធដេកលក់ លុះព្រឹកឡើងប្រពន្វភ្ញាក់ឡើង ម៉ោងប្រមាណ៦ព្រឹកស្រាប់តែឃើញប្តីចងកធ្វើអត្តឃាត ខណះនោះប្រពន្ធបានស្រែកឆោឡោអោយសមត្ថកិច្ចជួយអន្តរាគមន៍ ។
តាមមន្ត្រីនៃអធិការនគរបាលក្រុងសៀមរាបបានអោយដឹងថា ដោយមានការចូលរួមសហការណ៍ជាមួយការិយា ល័យជំនាញបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះពិនិត្យកន្លែងកើតហេតុ លើ ករណី មនុស្សស្លាប់(ធ្វេីអត្តឃាតចង ក)​
ដែលធ្វើអោយភ្ញាក់ផ្អើលនៅម៉ោង ៦ព្រឹកថ្ងៃអាទិត្យថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅលើផ្ទះជាន់ ទី២នឹងជាកន្លែង ហាលខោអាវ ក្រុមទី៨ ភូមិវត្ត ដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។
សមត្ថកិច្ចបានអោយដឹងថា សពជន រងគ្រោះ មានឈ្មោះ​ ឃួន ផុស ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ​ មានស្រុកកំណេីតនៅភូមិ នគរភាស ឃុំ នគរ ភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មានមុខរបរ កម្មករជាងចម្លាក់ឆ្លាក់រូប ។ ក្រោយពិនិត្យសពលើខ្លួនសពយើងឃើញថាផ្នែកក្បាល ពុំមានស្លាកស្នាមទេ ផ្នែក ក មានស្នាមរឹតកប្រវែង ២៥ សង់ទីម៉ែត្រ ផ្នែកដងខ្លួន ពុំមានស្លាក ស្នាមអ្វីឡើយ ផ្នែកអវយវះ ពំុមានស្លាកស្នាមអ្វីទេ ។
សមត្ថកិច្ចជំនាញថា សាកសពពិតជាស្លាប់ដោយសារចងក
(ធ្វើអតឃាត) ពិតប្រាកដមែន។
ដើមហេតុតាមការសាកសួរពីប្រពន្ធឈ្មោះ សន ពុធសា បានអោយដឹងថា ប្តីបានឈ្លោះគ្នាជាមួយប្រពន្ធបន្តិចបន្តួចនៅម៉ោង១៩.០០នាទី ថ្ងៃទី ២៦ តុលា ២០១៩ រឿងខ្ចីលុយ១០ដុល្លា តែប្រពន្ធមិនមានហើយក៏ខឹង​ ប្រពន្ធបានអោយយកទូរសព្ទ័ទៅបញ្ចាំតែប្តីមិនព្រម ប្តីរបស់គេបានដេកលេងទូរស័ព្ទនៅក្នុងបន្ទប់ជាមួយប្រពន្ធរហូតដល់ម៉ោង៣.៣០នាទីជិតភ្លឺចូលថ្ងៃទី២៧
ខែតុលា ២០១៩ ប្រពន្ធក៏បានដេកលក់ទៅ រហូតដល់ម៉ោង៦.០០នាទីព្រឹក បានភ្ងាក់ពីដេកមិនឃើញប្តីនៅក្នុងបន្ទប់ទេ ពេលនោះ ប្រពន្ធក៍បានដើរឡើងទៅជាន់លើក៏ស្រាប់តែឃើញប្តីចងកស្លាប់បាត់ទៅហើយ ហេីយក៏បានប្រាប់ម្ចាស់ផ្ទះអោយជួយហៅប៉ូលីសមកជួយអន្តរាគមន៍។
បច្ចប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1394 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7857 នាក់
សរុបទាំងអស់​ 343127 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ