​​
​នគរបាលប្រឆាំងបទល្មើសខេត្តសៀមរាប ចាប់រថយន្តកូរ៉េដឹកឈើមួយគ្រឿងសង្ស័យល្មើសច្បាប់ប្រគល់អោយមេព្រៃខេត្ដ
ដោយ - Sat,26 October 2019 (Time 07:50 PM)

ខេត្តសៀមរាប៖ ឈ្មួញនៅតែហ៊ាន! ប៉ូលិសសេដ្ឋកិច្ច ខេត្តសៀមរាប ចាប់រថយន្តដឹកឈើ មួយគ្រឿង នៅក្នុងដេប៉ូលក់ ឈ្មោះសៀម ស៊ុយ ពលរដ្ឋសង្ខេតអោយឃើញថាបើទោះបីជាមានបទបញ្ជាយ៉ាងតឹងរឹងក៏ដោយ ក៏ដេប៉ូមួយនេះហ៊ានទទួលទិញឈើដោយបើកចំហរ មិនខ្លាចជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន។
ថ្ងៃនេះសមត្ថកិច្ចបង្ក្រាបបានរថយន្តដឹកឈើពេញមួយឡានប្រគល់ឱ្យមេព្រៃខេត្តសៀមរាប ប្រតិបត្តិការចាប់រថយន្តដឹកឈើមួយគ្រឿងនេះបានធ្វើឡើងវេលាម៉ោង១០ ជាងព្រឹកនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិក្រោលសេះ សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប។

ក្រុមសមត្ថកិច្ចនៅហ្នឹងកន្លែងហេតុការបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា ឃើញរថយន្តកូរ៉េមួយគ្រឿងដឹកឈើពេញសង្ស័យល្មើសច្បាប់ចូលដេប៉ូ ទើបកម្លាំងជំនាញ បានចុះបង្ក្រាប នឹងធ្វើការឃាត់រថយន្ត ០១គ្រឿង ម៉ាកNISSAN ពណ៌ស លាយខៀវ គ្មានស្លាកលេខ ប្រភេទរថយន្តកែច្នៃ ចំណុះ១.៥តោន នៅក្នុងដេប៉ូ ០១កន្លែងម្ចាស់ឈ្មោះ សៀម ស៊ុយ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិសាស្ត្រ ភូមិក្រោលសេះ សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប។

សមត្ថកិច្ចបន្តថា ក្នុងកិច្ចប្រតិបត្តិការណ៍នោះ សមត្ថកិច្ចចម្រុះបាននាំ យកវត្ថុតាងឈើ និង មធ្យោបាយដឹកជញ្ជូន មកធ្វើការរាប់ចំនួន និង វាស់វែង នៅស្នាក់ការរដ្ឋបាលព្រៃឈើបន្ទាយស្រី នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

ជាលទ្ធផលគឺឈើអារប្រភេទលេខ១ ផ្ចិក ចំនួន ២១៤ដុំ ស្មេី៥.០១០ ម៉ែត្រ គូប ចំពោះវត្ថុតាងនៃបទល្មើស សមត្ថកិច្ចជំនាញនឹងចាត់ការទៅតាមនីតិវិធីនៃ ច្បាប់ស្តីពី ព្រៃឈើ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1399 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7862 នាក់
សរុបទាំងអស់​ 343132 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ