ដោយ - Tue,29 October 2019 (Time 08:12 AM)
ខេត្តសៀមរាប:ពលរដ្ឋដែលមានរថយន្តដឹកទំនិញរិះគន់យ៉ាងខ្លាំងចំពោះ មន្ត្រីដែលធ្វើការក្នុងស្ថានីយជញ្ជីងដែលមានទីតាំងស្ថិតក្នុងភូមិអូរអញ្ចៀន ឃុំរលួស ស្រុកប្រាសាទបាគង នៅតែបន្តបើកដៃឲ្យរថយន្តផ្ទុកលើសទម្ងន់ឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងបានដោយសេរីដដែលដោយមិនគិតអំពីការរិះគន់អ្វីទាំងអស់។
ជាក់ស្ដែងនៅយប់ថ្ងៃទី២៨ ខែតុលាឆ្នាំ ២០១៩មានរថយន្តផ្ទុកលើសទម្ងន់ជាច្រើនគ្រឿងបានឆ្លងកាត់ស្ថានីយ៍ ជញ្ជីង ដែលមានទីតាំងស្ថិតក្នុងភូមិឃុំខាងលើបានដោយរលូន។
នោះបើតាមប្រភពពីអ្នកបើកបររថយន្តជាច្រើនគ្រឿងបានឱ្យដឹងដែរថាពួកគាត់បានបង់ឲ្យបន្ត្រីស្ថានីយជញ្ជីង ឡានមួយគ្រឿង( ដប់ម៉ឺនរៀល)ជាកំណត់បើពុំដូច្នោះទេនិងមានការបង្ក្រាបភ្លាមៗ និងអ្នកបេីករថយន្តជាច្រើនទៀតបានអះអាងថាថៅកែរបស់ខ្លួនបានបង់ជាប្រចាំខែរួចទៅហើយកត្តាទាំងនេះហើយដែលបណ្ដាលឱ្យពួកគេបើកឆ្លងកាត់បានដោយពុំបាច់ចូលថ្លឹងក្នុងស្ថានីយ៍នោះឡើយ។
ផ្ទុយទៅវិញលោកស៊ុន ចាន់ថុលក៏ដូចជាលោកគី រីរិន្ន ប្រធានមន្ទីសាធារណ ការដឹកជញ្ជូនខេត្តសៀមរាបបានរក្សាភាពស្ងៀមស្ងាត់ពុំមានចំណាត់ការអ្វីទាល់តែសោះ?ខណៈផ្លូវថ្នល់ជាច្រើនខ្សែក្នុងខេត្តសៀមរាបបន្តការខូចខាតស្ទើរតែទាំងស្រុងនិងបណ្ដែតបណ្ដោយអោយក្រុមមន្ត្រីទាំងនោះធ្វើការប្រមូល យកប្រាក់ពីរថយន្តផ្ទុកលើសទម្ងន់យ៉ាងអនាធិបតេយ្យបំផុត។
ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវទៅដល់អាជ្ញាធរខេត្តសៀ់មរាបនិងរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោកស៊ុន ចាន់ថុល មេត្តាចុះស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់ខណៈដែរមានការរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រីគ្រប់គ្រងស្ថានីយ៍ជញ្ជីងស្រុកប្រាសាទបាគងនិងម្យ៉ាងទៀតសូមឯកឧត្តមកុំជឿតែរបាយការណ៍ភូតកុហករបស់មន្ត្រីថ្នាក់ក្រោម។ span>