​​
​#លេងខូចម្លេះនាងអូន?😄😅 ក្មេង​ទំនើង​ប្រុសស្រី​ ៣នាក់​ ​ត្រូវសមត្ថកិច្ចឃាត់​ខ្លួន​ ក្រោ​យធ្វេីសកម្មភាព​គប់ក​ញ្ចក់រថយន្ដ​ នា​ពេ​លរាត្រី​ បង្កភាពអា​ណាធិបតេ​យ្យរំខានអ្នកដំណេី​រ​ ក្នុងភូមិសាស្រ្ដស្រុកបសេដ្ឋ
ដោយ - Wed,30 October 2019 (Time 10:32 AM)

ខេត្តកំពង់ស្ពឺ​ ÷​ កាលពី​វេលាម៉ោង០៣: ២០នាទីទាបភ្លឺ​ នាថៃ្ងទី​៣០ ខែតុលា​ ឆ្នាំ​២០១៩​ មានករណីគុបក​ញ្ចក់រថយន្ត នៅតាមបណ្ដោយផ្លូវជាតិ​លេខ​ ៣​ភូមិ​ក្រាំង​លាវ​ បង្កឡេីងដោយ​មនុស្សមួយក្រុម ៣​នាក់​
ទី១-ឈ្មោះ​ ​​ជួន វិន ភេទប្រុស អាយុ​ ២៣ឆ្នាំ ជាអ្នក​បើកម៉ូតូ​ រស់នៅភូមិឯកភាព​ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​។
ទី២-ឈ្មោះ​​ ឡេង ស្រីកា ភេទស្រី អាយុ​ ១៩ឆ្នាំ អ្នករួមដំណើរ​ រស់នៅភូមិព្រៃស្តី ឃុំម្លប់ស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ បច្ចុប្បន្នបំរើការងារ​ពេលរាត្រី​ នៅហាងខារ៉ាអូខេ យីហោរាត្រី ពណ៍​ស្វាយ​ ស្ថិតក្នុងភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​។
ទី៣-ឈ្មោះ​ ចាន់ លក្ខិណា ភេទស្រី​ អាយុ​ ២៣ឆ្នាំ អ្នករួមដំណើរ​ រស់នៅភូមិព្រៃត្រាង ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត​ បច្ចុប្បន្នបំរើការងារពេលរាត្រី​ នៅហាងខារ៉ាអូខេ យីហោ រាត្រី ពណ៍ស្វាយ​ ស្ថិតក្នុងភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ ។ ជនសង្ស័យ​ជិះម៉ូតូ​ មួយគ្រឿង​ ម៉ា​ក ហុងដា​សេ​១​២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់​ស្លាកលេខកំ​ព​ង់ស្ពឺ​ 1K-0404 ។

ជនសង្ស័យ​ទាំង​បី​រនាក់​ ធ្វេីដំណេីរមកដល់ចំណុ​ចកើតហេតុ​ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ជិតប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ បានធ្វើស​កម្មភាព​ យកផ្លែដូងដែលផឹកទឹកអស់​គប់ទៅលើ​រថយន្ត​ សណ្តោងរ៉ឺម៉ក​ មួយគ្រឿង ពាក់ស្លាក​លេ​ខ ព្រះសីហនុ 4A-8899 បើកបរដោយឈ្មោះ​​ វ៉ែន វី ភេទប្រុស អាយុ ៣៧ឆ្នាំ​ មានទីលំនៅ​ភូមិ សេកយៀ ឃុំអង្គត្នោត ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលអោយរថយន្តបែកកញ្ចក់ផ្នែកខាងមុខ។

ក្រោយកើតហេតុជនបង្កបានជិះម៉ូតូគេចខ្លួនចូល​មកភូមិសាស្រ្ដស្រុកបសេដ្ឋ​ ត្រូវអ្នកបើកបរ​រថយ​ន្ត​ ដេញតាមរហូតមកទាន់នៅចំណុចផ្ទះសំណាក់​យី​ហោ​ហេងលី​ ស្ថិត​នៅភូមិត្រពាំងខ្យង ឃុំទួលអំ​ពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​ រាយការណ៍​ជូន​សមត្ថកិច្ច​ឃាត់ខ្លួន​។

បច្ចុប្បន្នមុខសញ្ញាជនសង្ស័យ​ក្មេង​ទំនើង​ប្រុស​ស្រី​ ​៣នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ស្រុកបសេដ្ឋ​សាក​សួរ​និងកសាងសំណុំរឿង​បញ្ជូន​ ចាត់ការតាមនីតិ​វិធី​៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 650 នាក់
ម្សិលមិញ ​ 505 នាក់
សប្តាហ៍នេះ​ 2841 នាក់
សរុបទាំងអស់​ 316212 នាក់

រថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើ(វល្លិ៍ផ្តៅ)បំរុងឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃត្រូវសមត្ថកិច្ចបង្ក្រាបបានល្បីថាមានមេបញ្ជាការរងយោធាវរៈការពារព្រំដែនលេខ៤០៣ពីររូបនិងមន្ត្រីនគរបាលមួយជាអ្នកនៅពីក្រោយខ្នងចាំកាងរត់ការផ្លូវ

ស្ត្រី​ម្នាក់​ ជិះឡាន​ក្រុង​ពី​ភ្នំពេញ​ដើម្បី​លូក​ហោប៉ៅ​ភ្ញៀវ​ទេសចរ​ ​ជាតិ​និង​អន្តរជាតិ​នៅ​កន្លែង​អុំទូក មាត់​ស្ទឹង​សៀមរាប ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ ខណៈ​កំពុង​ធ្វើ​សកម្មភាព

និស្សិតម្នាក់ មានវិបិត្តស្នេហា ខាងស្រីសុំបែកផ្លូវគ្នាដើរ តូចចិត្តចងក សម្លាប់ខ្លួន

កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ឃាត់ខ្លួនមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ពិសេសម្នាក់ ព្រោះប្រើប្រាស់កាំភ្លើងគ្មានលិខិតអនុញ្ញាតិ

បុរសម្នាក់ តខ្សែភ្លើងចេញពីបន្ទប់ដើម្បីឆក់ត្រីនៅស្រះទឹក បែរជាឆក់ខ្លួនឯងស្លាប់