​​
​អាណិតតែប្តីទេ!! !! !បុរសម្នាក់បានសុី បានចុក ប្រពន្ធគេហើយ ឆ្លៀតសែលហ្វី បង្ហោះបង្អួតបញ្ឈឺចិត្តប្ដីគេទៀត ..
ដោយ - Tue,29 October 2019 (Time 07:32 PM)

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៩ ខែតុលាឆ្នាំ២០១៩ ប្តីដើមរួមជាមួយប្រពន្ធកូន និងបុរសដែលជាសាហាយស្មន់ បាននាំគ្នាមកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមាន ជ័យទី១ ដើម្បីឲ្យសមត្ថកិច្ចជួយដោះស្រាយសង្រ្គាមស្នេហា ខណ:ដែលបុរសម្នាក់បានមកដណ្តើមយកប្រពន្ធសាច់សខ្ចីរបស់គាត់ទាំងគាត់ កំពុងតែរស់នៅជាមួយគ្នាដោយមិនទាន់លែង លះគ្នាដាច់ស្រេចផងនោះ។

យោងតាមបុរសវ័យចំណាស់ម្នាក់ដែលគាត់បានអះអាងខ្លួនជាប្តីដើមបានរៀបរាប់ប្រាប់ឲ្យដឹងថារូបគាត់ និងប្រពន្ធបានរៀបការរួមរស់នៅជាមួយគ្នាអស់រយះពេល ១៦ឆ្នាំមកហើយ ដោយមានចំណងដៃកូនប្រុសស្រី ២នាក់
កូនស្រីអាយុ ១៥ឆ្នាំ កូនប្រុស អាយុ ១៣ឆ្នាំ តែសោកស្តាយដែលពួកគាត់មិនបានចុះអេតាស៊ីវិល។

រូបគាត់បានបន្តទៀតថា ការរស់នៅជាមួយក្រុមគ្រួសាររួមទាំងម្តាយក្មេកនៅ ឯខេត្តព្រៃវែង គឺជិវិតគ្រួសាររបស់គាត់មានក្តីសុខខ្លាំងណាស់ មួយរយះ ក្រោយមកពួកគាត់បានចាកចេញពីស្រុកកំណើតមករស់នៅទីក្រុងភ្នំពេញ ស្នាក់នៅម្តុំស្ទឹងមានជ័យ ដោយប្រពន្ធ ធ្វើជាកម្មកររោងចក្រកាត់ដេរ ចំណែករូបគាត់ជាប្តីប្រកបមុខរបរលក់ដូរបន្តិចបន្តួច។

ក្រោយមករូបគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរមិនសង្ឃឹមថា និងរស់រានមានជីវិតដល់ថ្ងៃនេះទេ ខណ:ពេលដែលគាត់កំពុងតែដេកសំរាក នៅមន្ទីរពេទ្យដោយក្តីអស់សង្ឃឹមបានផ្តែផ្តាំថា អូនអើយបើអត់ពីបងទៅ សូមអូនរកមនុស្សណាល្អមើលថែអូនជំនួសបងមិននឹកស្មានថា ប្រពន្ធរបស់គាត់យកសំដីរបស់គាត់ ទៅអនុវត្តន៍ទាំងគាត់មិនទាន់បានលាចាកលោកផង។

ស្រាប់តែរយ:ពេលប្រហែល ៦ខែកន្លងមកនេះ ក៏ឃើញបុរសម្នាក់ដែលចូលខ្លួនមកសុំស្រលាញ់ប្រពន្ធរបស់គាត់ ធ្វើឲ្យគាត់និងកូនៗព្រមទាំងម្តាយក្មេកមានការឈឺចាប់ និងខ្មាស់ដល់អ្នកស្រុកក្រោយពេលបុរសខាងលើនេះ នាំប្រពន្ធរបស់គាត់ទៅដេកផ្ទះសំណាក់ ហើយថែមទាំងឆាតរូបឲ្យបងប្អូនរបស់គាត់មើលទៀត ព្រមទាំងគំរាមមិនឲ្យគាត់និងម្តាយក្មេកតេទៅរំខានប្រពន្ធគាត់ បើមិនអញ្ចឹងទេនោះបុរសជាសាហាយស្មន់និងបោកទូរស័ព្ទកម្ទេច ចោល លែងឲ្យមានការទំនាក់ទំនងគ្នា។

ជុំវិញករណីខាងលើនេះលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមាន ជ័យទី១ មិនហ៊ានទទួលពាក្យបណ្តឹងពីបុរសជាប្តីដើមនោះទេ ដោយលោកបានឲ្យភាគីទាំង ៣ទៅប្តឹងនៅ ឯស្រុកកំណើត របស់ពួកគាត់វិញទៅ ព្រោះពួកគាត់បានរៀបការនៅទីនោះ។

ចុងក្រោយបុរសជាប្តីដើមបានអង្វរ សម្ថកិច្ចថា បើលោកមេប៉ុស្តិ៍មិនទទួលបណ្តឹងរឿងសាហាយស្មន់ ក៏មិនអីដែរតែគាត់សុំប្តឹងទារសំណង ថ្លៃបុរសជាសាហាយបានបោកទូរសព្ទ័ដៃចំនួន ៣គ្រឿង ដែលរូបគាត់ទិញឲ្យប្រពន្ធគាត់ចាំរឿងប្តឹងសាហាយស្មន់ចាំគាត់ទៅប្តឹងនៅស្រុកក៏បានដែរ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1409 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7872 នាក់
សរុបទាំងអស់​ 343142 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ