​​
​តើគួរបិទបន្តឬបកចោល? ភាពមិនច្បាស់លាស់របស់ សមត្ថកិច្ចឬពលរដ្ឋអ្នកបើកបររថយន្ត?ផាកយកលុយនៅតែផាក ក្រដាសស្នាមនៅតែបិទលើកញ្ចក់រថយន្តដដែល!
ដោយ - Tue,29 October 2019 (Time 08:42 PM)

តើគួរបិទបន្តឬបកចោល?ភាពមិនច្បាស់លាស់របស់ សមត្ថកិច្ចឬពលរដ្ឋអ្នកបើកបររថយន្ត?ផាកយកលុយនៅតែផាក ក្រដាសស្នាមនៅតែបិទលើកញ្ចក់រថយន្តដដែល!

ខេត្តបាត់ដំបង÷កាលពីថ្ងៃទី២៨ តុលា ២០១៩ ម្ចាស់រថយន្តម៉ាក Hyandai Starex ផលិតឆ្នាំ២០១០ឈ្មោះSreng Sovuthyបានសរសេររិះគន់ចំៗទៅលើសមត្ថកិច្ចចរាចរណ៍ខេត្តបាត់ដំបងដែលបានផាកពិន័យរថយន្តរបស់គាត់ដោយក្រុមសមត្ថកិច្ចចរាចរណ៍បានសួររកលិខិតឯកសារច្បាប់ដើមដូចជាគល់បញ្ជីត្រួតពិនិត្យលក្ខណ:បច្ចេកទេសរថយន្ត និងក្រដាសពន្ធជាដើមដែលនៅលើកញ្ចក់រថយន្តរបស់គាត់មាន ស្ទីគឃ័រ បិទដែលចេញដោយក្រសួងស្ថាប័នពាក់ព័ន្ធស្របច្បាប់រួចទៅហើយ ក៏ប៉ុន្តែសមត្ថកិច្ចបានទាមទាររកឯកសារច្បាប់ដើមដែលគាត់មិនបានយកជាប់ខ្លួន ដោយខ្លាចបាត់បង់ឬចោរលួចជាយថាហេតុ។ក្នុងវិក្ក័យបត្រផាកពិន័យនេះគឺត្រូវលោក ហម វីរ៉ាជាអ្នកទទួលប្រមូលចំណូលចុះហត្ថលេខាផងដែរ ដោយមានភ្ជាប់មាត្រាច្បាប់យ៉ាងជាក់លាក់ទៀតផង។ទោះបីជាយ៉ាងនេះក្តីបងប្អូនពលរដ្ឋបានបញ្ចេញមតិផ្សេៗគ្នាទៅការផាកពិន័យរបស់សមត្ថកិច្ចចរាចរណ៍ខេត្តបាត់ដំបងនឹងនៅតែឆ្ងល់មានបិទហើយហេតុអ្វីសួរកក្រដាសដើមទៀតតើគួរបិទឬបកចោល?៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1393 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7856 នាក់
សរុបទាំងអស់​ 343126 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ