​​
​ប៉ូលិស​សេដ្ឋកិច្ច​ បាញ់​សម្លាញ់ ប៉ូលិស​ព្រហ្មទណ្ឌ​ កំរិតស្រាល នៅហាងកាហ្វេ​មួយកន្លែង
ដោយ - Fri,04 October 2019 (Time 12:15 PM)

(រតនគិរី)៖ ជនដៃដល់បាញ់សម្លាប់​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​រតនគីរី​ នៅហាងកាហ្វេ​ ស្ថិត​នៅ​សង្កាត់​ បឹងកន្សែង​ ក្រុង​ បានលុង​ ខេត្ត​រតនគីរី​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួនបាននៅមុននេះបន្តិច​ ជនល្មើស​ឈ្មោះ​ នួន​ មករា​ អាយុ​ ៣១​ ឆ្នាំ​ មុខរបរមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោយប្រព្រឹត្តអំពើឃាតកម្ម រយៈពេលជាងមួយម៉ោងនោះ គឺជាមន្ដ្រីនគរបាល ហើយក៏ជាមិត្តភ័ក្រជាមួយជនរងគ្រោះទៀតផង។
ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌ តាមចាប់ខ្លួនបាននៅវេលាម៉ោង១០៖៤៥នាទី នៅរម្មណីយដ្ឋានបឹងយក្សឡោម ក្រុងបានលុង ពោលក្រោយធ្វើសកម្មភាព ក្នុងរយៈពេលជាង ១ម៉ោង និងដកហូតរថយន្ដរបស់ជនដៃដល់ ដែលបើកទៅធ្វើសកម្មភាពមួយគ្រឿងផងដែរ ម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខ 2N-5011។
ជនដៃដល់រូបនេះ ឈ្មោះ នួន មករា អាយុ៣១ឆ្នាំ ជាមន្ដ្រីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា លោក ផន ទុំ ដែលមានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ពេលកំពុងអង្គុយផឹកកាហ្វេ នៅក្នុងហាងមួយកន្លែង ភូមិអូរកន្សែង សង្កាត់បឹង កន្សែង ក្រុងបានលុង នៅវេលាម៉ោងប្រមាណ០៩៖២០នាទីព្រឹកមិញ បានរង់នូវការបាញ់ប្រហារ មួយគ្រាប់ចំក្បាល ពីសំណាក់ជនដៃដល់បណ្ដាលឲ្យប្រកាច់ នៅកន្លែងកើតហេតុ ហើយសាក្សី ព្រមទាំងសមត្ថកិច្ចបានអះអាងដូចគ្នាថា ជនរងគ្រោះបានស្លាប់នៅពេលនោះ។
ប៉ុន្ដែមួយសន្ទុះក្រោយមក ក្រុមគ្រួសាររបស់ជនរងគ្រោះដែលបានធ្វើដំណើរមកដល់ទីតាំងកើតហេតុនោះ នៅតែមិនអស់ចិត្ត និងបានដឹកជនរងគ្រោះឈ្ពោះទៅមន្ទីរពេទ្យនៅប្រទេសវៀតណាម៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 803 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6688 នាក់
សរុបទាំងអស់​ 296670 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ