​​
​អុញនោះ! !! !! បុរសម្នាក់ជ្រុះបាត់លុយ៣មុឺនដុល្លា រត់ទៅប្តឹងសមត្ថកិច្ច
ដោយ - Sat,05 October 2019 (Time 01:31 AM)

ភ្នំពេញ ៖ បុរសម្នាក់ក្នុងសភាពអារម្មណ៍ភាំងៗ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប១ ខណ្ឌពោធិសែនជ័យ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នេះដោយអះអាងថា កំពុងជិះម៉ូតូកង់បី ជ្រុះកាបូបដៃ អស់លុយ៣មុឺនដុល្លា និងឯកសារមួយចំនួន ហើយមានគេរើសកាបូបឲ្យវិញ តែលុយបាត់បង់ សម្តីហារមាត់និយាយ រកសឹងតែមិនជឿរ ។

តាមសម្តីបុរសខាងលើ គាត់អ្នកបុគ្គលិក ផ្នែកទីផ្សារ ក្រុមហ៊ុនលក់រថយន្ត ហើយលុយ៣មុឺនដុល្លាដែលបាត់នោះ ជាលុយទើបលក់រថយន្ត ព្រុស សេរី២០១០ ។
បុរសដដែលបន្តទៀតថា មុនកើតហេតុ គាត់ជិះម៉ូតូកង់បី ធ្វើដំណើរចេញពី ហាងលក់រថយន្ត ម្តុំមន្ទីរពេទ្យរុស្សី គោលបំណងទៅផ្ទះមួយទៀត នៅខាងផ្លូវជាតិលេខ៤ លុះធ្វើដំណើរដល់មុខព្រលានយន្តហោះ ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ទើបដឹងថា បាត់កាបូប លុយ អស់៣មុឺនដុល្លា ទើបបត់ត្រឡប់ក្រោយ រកដាក់ពាក្យបណ្តឹង គ្រាន់តែមកដល់មុខប៉ុស្តិ៍ប៉ូលិស មានគេយក កាបូបមកឲ្យ ថារើសបានតាមផ្លូវ តែលុយមិនឃើញនោះទេ ។

តែអ្វីរកសឹងមិនជឿរ ត្រង់ថា មនុស្ស២ នាក់ សាកសួរគាត់ ឆ្លើយប្រាប់ផ្សេងគ្នា ហាក់ដូចជាមានបញ្ហាអ្វីផ្ទាល់ខ្លួនក្រៅ ពីថាបាត់លុយ តែទោះជាយ៉ាងណាក្តី មន្ត្រីនគរបាល លោកនាំទៅសាកសួរ ដើម្បីបញ្ជាក់ជុំវិញថាគាត់បាត់លុយនោះ នៅតែភាំងៗដដែល ពោលបុរសខាងលើមិនច្បាស់ខ្លួនឯង ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 748 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6633 នាក់
សរុបទាំងអស់​ 296615 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ