​​
​បុរសម្នាក់ដេកស្លាប់សង្ស័យខ្យល់គ នៅហាងសម្រស់ចំប៉ីសៀមរាប
ដោយ - Sat,05 October 2019 (Time 01:41 AM)

ខេត្តសៀមរាប ៖ បើតាមប្រភពពីមន្រ្តីនៃអធិការនគរបាលក្រុងសៀមរាបបានអោយដឹងថា មានករណី​បុរសម្នាក់ដេកស្លាប់សង្ស័យខ្យល់គ នៅហាងសម្រស់ចំប៉ីសៀមរាប ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ១១.៣០នាទី ថ្ងៃទី៤ ខែ តុលា ឆ្នាំ២០១៩ ក្នុងបន្ទប់ វីអាយភី (VIP) លេខ៣ ស្ថិតនៅក្រុមទី៥ ភូមិ ទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប បានដួលដេកស្លាប់នៅលើឥដ្ឋការ៉ូក្នុងបន្ទប់តែម្តង ។ សមត្ថកិច្ចបានបន្តថាសាកសពជនរងគ្រោះ មានឈ្មោះ ទេព ផ្លាក់ទីន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ ជាអ្នកលើកម្អូប (រត់តុ) ក្នុងហាងសម្រស់ចំបុីសៀមរាប បច្ចុប្បន្នស្នាក់នៅក្នុងហាងខាងលើ ។
ជនរងគ្រោះមានស្រុកកំណើតនៅភូមិ ទឹកថ្លា ស្រុក សេរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។ តាមការសាកសួរបំភ្លឺរបស់សាក្សី ជាបុគ្គលិកបំរើការដូចគ្នាបានអោយដឹងថា​ សាកសពគាត់ មានជម្ងឺរប្រចាំកាយដូចជាទឹកនោមប្រៃឡើងជាតិអាសុីតខ្លាំង នឹងមានជម្ងឺរលាកសួត ។
តាមការពិនិត្យសព​របស់សមត្ថកិច្ចជំនាញ ដែលបានបង្វីលមើលជុំវិញខ្លួនសាកសពពុំមានស្នាកស្នាមអ្វី គួរអោយកត់សំគាល់ឡើយ ការសន្និដ្ឋាន​ពីលោកគ្រូពេទ្យបានអោយដឹងថា សពស្លាប់ដោយសារ(ខ្យល់គ)​ហើយខណះគ្មានអ្នកជួយសង្គ្រោះទាន់ពេល។ បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 814 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6699 នាក់
សរុបទាំងអស់​ 296681 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ