​​
​ប្រហែសតែ១ពព្រិចភ្នែក!!! !! ទឹកស្រែឆក់យកជីវិតក្មេងម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធម៍
ដោយ - Sat,05 October 2019 (Time 02:15 AM)

ខេត្តសៀមរាប៖ ក្មេងស្រីម្នាក់បានលង់ទឹកស្រែជម្រៅ១ម៉ែត្រ២តឹក ចំងាយ ១០០ម៉ែត្រខាងក្រោយផ្ទះស្លាប់យ៉ាងអាណោចអាធម៍ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង ៣០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅចំនុចភូមិតាគឹមក្រោម ឃុំអន្លង សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចបានអោយដឹងថា សពមាន ឈ្មោះ ចាប ស្រីពី ភេទស្រី អាយុ០៦ ឆ្នាំ ឪពុក ឈ្មោះហែប ពេជ្រ អាយុ៣២ ឆ្នាំ និង ម្ដាយ ឈ្មោះស្រី លេខ អាយុ ៣០ឆ្នាំ រស់នៅភូមិតាគឹមក្រោម ឃុំអន្លងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
តាមប្រភពពីលោក អនុសេនីយ៍ឯក លីថុង ផារ៉ាត់ ហៅឡាត់ មេប៉ុស្ដិ៍នគរ បាល ឃុំអន្លងសំណរ បានប្រាប់អោយដឹងថា ក្រោយពីទទួលព័ត៌មានបានភ្លាមៗ លោកបានចាត់តាំងកម្លាំងសមត្ថកិច្ចលោកបានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យ លើសាកសពឃើញថា ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធ និងអំពើឃាតកម្មទេ រួចក៏បានសន្និដ្ឋានថាសពក្មេងស្រីពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បន្ទាប់ពីពិនិត្យសពរួចហើយ ទើបប្រគល់សពអោយសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ក្នុងនោះលោក ក៏បានសំណូពរដល់ អាណាព្យាបាល ឬ ឪពុកម្ដាយ គួរតែមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះកូនចៅ បុត្រធីតា ព្រោះថារដូវនេះជារដូវទឹកជំនន់ ស្ទើរគ្រប់ទីកន្លែង តែយើងប្រហែសតែមួយពព្រិចភ្នែកនោះយើងបាតបង់ កូន ចៅជាទីស្រលាញ់ជាក់ជាមិនខាន៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 762 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6647 នាក់
សរុបទាំងអស់​ 296629 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ