​​
​គួរអោយសង្វេគណាស់!!! ! ឪពុកស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ រីឯប្រពន្ធ និងកូនៗត្រូវរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅខណ្ឌជ្រោយចង្វារ
ដោយ - Mon,07 October 2019 (Time 11:42 AM)

(ភ្នំពេញ)៖ នាវេលាម៉ោងប្រមាណជិត ៩ព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួឲ្យរន្ធត់មួយ បានឆក់យកជីវិតបុរសម្នាក់ត្រូវជាប្តី ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈពេលដែរស្ត្រីជាប្រពន្ធ និងកូនៗត្រូវរងរបួសធ្ងន់។
ហេតុការណ៍ដ៏គួឲ្យសង្វេគនេះ បាននៅចំណុចរង្វង់មូលខាងលិច វិមានឈ្នះឈ្នះ តាមមហាវិថីឈ្នះឈ្នះ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈពេលដែរជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តដឹកដីមកបុកពេញទំហឹង បោកផ្ទប់នឹងរថយន្តដឹកគ្រឿងចក្រតែម្តង។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានទី១ឈ្មោះ ពុធ សុធារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជាបុគ្គលិកនៅសណ្ឋាគារសុខា (ជាប្ដីបានស្លាប់)  ,២.ឈ្មោះ តេង រតនា ភេទស្រី អាយុ២៩ឆ្នាំ (ប្រពន្ធ) ,៣.ពុធ ស៊ីណារ៉ាត់ ភេទប្រុស អាយុ៧ឆ្នាំ និង៤.ឈ្មោះ ពុធ ស៊ុលីហ្សា អាយុឆ្នាំ៦ឆ្នាំ រងរបួសធ្ងន់ ។អ្នកទាំង៤នាក់ ជាឪពុកម្តាយនិងកូន ស្នាក់នៅភូមិខ្ទរសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ក្រុមរងគ្រោះ ជិះម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BK-2132 ។
របាយការណ៍ដដែលនោះបានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តដឹកដី ម៉ាកហ៊ីយ៉ាន់ ដាយ ពណ៌ស ដែលមានលេខសំគាល់ K.23 ពាក់ស្លាកលេខ ភ្នំពេញ3D-3351  បានបើកជែង ហើយទៅបុកម៉ូតូម៉ាកស្តុបពី បោកផ្ទប់នឹងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយដឹកគ្រឿងចក្រ ពាក់ស្លាកលេខភ្នំពេញ3D-7972 ។
បើតាមប្រភពពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ ធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិច ស្របជាមួយរថយន្តដឹកគ្រឿងចក្រ លុះមកដល់ចំណុចកើតហេតុ ដែលជារង្វង់មូល រថយន្តក៏បានបង្អង់ល្បឿន ។
ភ្លាមនោះ ស្រាប់តែរថយន្តដឹកដីបង្កបើកបរក្នុងល្បឿនលឿន ធ្វើដំណើរស្របគ្នា ក៏បានបើកជែងយានយន្ត នៅខាងក្រោយៗ ជ្រុលឡើងចិញ្ចើមផ្លូវកង់ម្ខាង ទៅបុកម៉ូតូជនរងគ្រោះ បោកផ្ទប់នឹងរថយន្តដឹកគ្រឿងចក្រតែម្តង ។
ក្រោយកើតហេតុភ្លាមៗ អ្នកបើកបរបានរត់គេចខ្លួនបាត់ ហើយជនរងគ្រោះ ត្រូវបានបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែក្រោយមកឳពុកក៏បានផុតដង្ហើមបាត់ទៅហើយ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 812 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6697 នាក់
សរុបទាំងអស់​ 296679 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ