​​
​សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ ០៣នាក់ពាក់ពន្ធ័នឹងករណីប្រើប្រាស់គ្រឿងញៀន!!! !! !
ដោយ - Tue,08 October 2019 (Time 10:27 AM)

ភ្នំពេញ៖កម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ នៅថ្ងៃទី០៧ខែតុលាឆ្នាំ២០១៩ វេលាម៉ោង០២ និង០០នាទី ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ ០៣នាក់រួមមាន ៖ ១-ឈ្មោះ វ៉យ វណ្ណះ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ

២-ឈ្មោះ វ៉យ វណ្ណេត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ

៣-ឈ្មោះ ចាន់ ណារី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (ពិនិត្យទឹកនោម)។

សម្ភារៈដកហូតម៉ូតូ០១គ្រឿង ម៉ាក ICON ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AE-9456 និងទូរសព្ទ័ដៃ ០៤ គ្រឿង ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 815 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6700 នាក់
សរុបទាំងអស់​ 296682 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ