​​
​ឪពុក និងកូនរៀបចំម៉ូទ័របូមទឹកបែជា ឆក់ខ្សែភ្លើងបណ្ដាលអោយឪពុកស្លាប់!!! !
ដោយ - Tue,08 October 2019 (Time 10:33 AM)

ខេត្តកំពង់ធំ៖ ឪពុក និងកូនរៀបចំម៉ូទ័របូមទឹកបែជា ឆក់ខ្សែភ្លើងបណ្ដាលអោយឪពុកស្លាប់ ហេតុការណ៍នេះបានកេីតឡេីងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ១៥ និង ២០នាទី នៅភូមិគោកទ្រា ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។

ដោយសពមានឈ្មោះ សូទ្រ សឹម ភេទប្រុស អាយុ ៦១ឆ្នាំ មានទីលំ នៅភូមិគោកទ្រា ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពី ឈ្មោះ សឹម ចិត្រា ភេទប្រុស អាយុ ២១ឆ្នាំ ជាកូនបង្កើតរបស់សព បានប្រាប់អោយដឹងថា៖ ម៉ោងប្រហែល ១៥និង ២០នាទី ខ្លួននិងឪពុក បានយកម៉ូទ័របូមទឹកទៅបូមទឹកស្ទឹង លុះរៀបម៉ូទ័ររួច ឪពុកខ្លួនបានប្រាប់ខ្លួនអោយមកដោតឌុយនៅផ្ទះ ខ្លួនបានប្រាប់ឪពុកវិញថាឡើងសិន មកថារួចខ្លួនដើរមកផ្ទះហើយបាន ដោតឌុយភ្លើងនោះ ទឹកបូមបានបន្តិចក៏ដាច់ភ្លើងវិញ ឃើញដូចនោះខ្លួនបានដកឌុយវិញចាំមើលឪពុកខ្លូនមកផ្ទះ តែមួយសន្ទុះនៅមិនទាន់ឃើញមកខ្លួនបានដើរទៅមើលនៅកន្លែងម៉ូទ័របូមទឹកឯស្ទឹង ក៏ឃើញឪពុកខ្លួនស្លាប់អណ្តែតទឹកបាត់ទៅហើយ។

ទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍និងជំនាញស្រុក រួមទាំងអាជ្ញាធរភូមិ ឃុំ បានចុះដល់ កន្លែងកើតហេតុ ធ្វើការពិនិត្យសព ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធករណីឃាតកម្មនោះឡើយ សមត្ថកិច្ចបានសន្និដ្ឋានថា៖ ស្លាប់ដោយឆក់ចរន្តអគ្គីសនី។ បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសព បានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 795 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6680 នាក់
សរុបទាំងអស់​ 296662 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ