​​
​អាជ្ញាធរខណ្ឌបឹងកេងកង ត្រូវពលរដ្ឋរិះគុណថា អសមតិភាព មិនហ៊ានចុះបិទអុីនធឺណេតយីហោ «310Fc » បង្កប់ល្បែងភ្នាល់បាល់
ដោយ - Tue,08 October 2019 (Time 10:37 AM)

ភ្នំពេញ ៖ ទីតាំងអុីនធឺណេតយីហោ « 310 Fc » បង្កប់ល្បែងភ្នាល់បាល់ កំពុងបើកលេងយ៉ាងរំភើយ ដោយគ្មានការបង្ក្រាបពីសំណាក់មន្ត្រីនគរបាលពាក់ព័ន្ធនោះឡើយ ពិសេសនោះគឺបើកដំណើរការអស់រាប់ឆ្នាំកន្លងទៅហើយ ខណះ ដែលបច្ចុប្បន្ននេះនៅដំណើរការធម្មតា ហើយក៏មានមនុស្សចូលលេងច្រើន ។

ជាក់ស្ដែងទីតាំងខាងលើនេះស្ថិតនៅ ចំណុចផ្លូវ៣១០ ក្នុងសង្កាត់បឹងកេង កង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ប្រភពរាយការណ៍ពីពលរដ្ឋដែលរស់នៅក្បែរទីកន្លែងនោះបានឲ្យដឹងថា ទីតាំង អុីធឺណេតបង្កប់ល្បែងសុីសងភ្នាល់មួយនេះបើកជាយូរណាស់មកហើយ និងតែងតែមានក្រុមអ្នកញៀនល្បែងចេញចូល បង្កភាពអសន្តិសុខ ក្នុងមូលដ្ឋានតែមិនឃើញអាជ្ញាធរនិងសមត្ថកិច្ច ចុះបង្ក្រាបឡើយ ហាក់ធ្វើមិនឃើញសង្ស័យតែត្រូវថ្នាំសណ្ដំ របស់ម្ចាស់បនល្បែង ហើយមើលទៅ ទើប មិនហ៊ានបង្ក្រាប ។

បើតាមមហាជនបានលើកឡើងទទួលស្គាល់ហើយ បើកអ៊ីនធឺណេត ស្របច្បាប់ អនុញាតិឲ្យបើកពីមន្ទីរការិយាល័យទេស ចរណ៍ខណ្ឌក្រុង ក៏ប៉ុន្តែក្រោយពីបើកដំណើរការនូវរបរ សេវាកម្ម ប្រព័ន្ធអ៊ីនធឺណេតម្ចាស់ទីតាំង អនុញាតិបើកបន្ថែមឲ្យលេង ល្បែងស៊ីសង និងផ្តល់ឱកាសឲ្យក្រុមអ្នកញៀនល្បែងទៅវិញ ដែលបង្កឲ្យអសន្តិសុខ ចោរកម្មផ្សេងៗ កើតឡើងក្នុងមូលដ្ឋាន ។

ក្តីព្រួយបារម្មណ៍របស់ពលរដ្ឋ លើវាសនាអនាគត កូនចៅ យុវវ័យ ពលរដ្ឋ ទទូចស្នើសុំដល់អាជ្ញាធរ សមត្ថកិច្ច នៅពេលនេះមេត្តាជួយចុះទៅពិនិត្យ ឬវិធានការ ជាបំណែកមួយដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ហើយក៏ដើម្បី សន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមផងដែរ ។

គួររំលឹកថា កន្លងមកសម្ដេចក្រឡា ហោម សខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែល ពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយមិនតែ ប៉ុណ្ណោះនៅពេលថ្មីៗនេះទៀតឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានប្ដេជ្ញានិង ដាក់បទ បញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យលោកអភិបាល និងលោកអធិការខណ្ឌទាំង១៤ត្រូវតែទប់ស្កាត់ និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផងដែរដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព ៩ ចំណុច ជូនប្រជាពលរដ្ឋ ។

មហាជននឹងរង់ចាំមើលថា តើលោកអភិបាល និងលោកអធិការនគរបាលខណ្ឌបឹងកេងកង ហ៊ានបង្ក្រាបទីតាំងល្បែងនេះដែរ ឬ ក៏ទុកលម្អក្នុងខណ្ឌបន្តទៀត ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 799 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6684 នាក់
សរុបទាំងអស់​ 296666 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ