​​
​បុគ្គលិកខារ៉ាអូខេចំនួន២៤នាក់ពុលមី ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅក្រុងបាវិត
ដោយ - Tue,08 October 2019 (Time 10:48 AM)

ខេត្តស្វាយរៀង៖ បុគ្គលិកខារ៉ាអូខេនៅក្រុងបាវិត «ហ្វាងថាងល៊ំាងហ្វាន់ស័រ» ចំនួន២៤នាក់ ក្នុងនោះមានជនជាតិ ចិន៤នាក់ បានពុលមី ត្រូវបាន បញ្ជូន មកសង្គ្រោះនៅគ្លីនិកឯកជនមួយ នៅក្រុងបាវិតករណីកើតឡើងខាងលើនេះនៅវេលាម៉ោង០១៖៣០នាទីយប់ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

តាមការឲ្យដឹង ពីបងស្រីឈ្មោះ ម៉ន សាកាន ភេទស្រី អាយុ៤៨ឆ្នាំ បានបញ្ជាក់ថា នៅមុនពេលកើតហេតុការណ៍នេះ មានបុគ្គលិកនៅក្នុងខារ៉ាអូខេខាងលើ បាននាំគ្នាហូបមីក្រោយពីហូបរួច បានប្រមាណជាង១ ម៉ោង បានធ្វើទុក ក្អួតចង្អោរ វិលមុខ ថប់ដង្ហើម ដោយឃើញអាការៈបុគ្គលិកមិនស្រួលខ្លួនបែបនេះ មេការខារ៉ាអូខេ ក៏បញ្ជូនមកសង្គ្រោះបន្ទាន់ នៅគ្លីនិកឯកជនមួយកន្លែង នៅក្រុងបាវិតតែម្តង។

ប្រភពបានបន្តទៀតថា រហូតមកដល់វេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បុគ្គលិកចំនួន១៤នាក់ បានចេញពីគ្លីនិក ហើយនៅសល់តែ ១០នាក់ទៀតតែប៉ុណ្ណោះ ដែលមិនទាន់បានធូរស្បើយបន្ត នៅសម្រាកព្យាបាលបន្តទៀត។

ទោះបីយ៉ាងណា លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា លោកមិនទាន់ទទួលបានព័ត៌មាននេះទេ ដោយ សារតែមន្ត្រីរបស់លោក មិនទាន់បានរាយការណ៍មក។

ពាក់ព័ន្ធនឹងករណីនេះ ភ្នាក់ងារសាព័ត៌មានយើងមិនអាចរកការបំភ្លឺ ពីថៅកែខារ៉ាអូខេជនជាតិចិននោះបានឡើយ ចំណែកលោកគ្រូពេទ្យម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ករណីបុគ្គលិកខារ៉ាអូខេ ដែល មកសម្រាកនៅគ្លីនិកនេះ បណ្តាលមកពីពុលអាហារ និងខ្វះអនាម័យ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 763 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6648 នាក់
សរុបទាំងអស់​ 296630 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ