​​
​បុរសម្នាក់ត្រូវនគរបាល​ស្រុកសង្កែបង្រ្កាបបាន ក្នុងករណីរក្សាទុកគ្រឿង​ញៀនខុសច្បាប់
ដោយ - Tue,08 October 2019 (Time 10:54 AM)

ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលជំនាញ ស្រុកសង្កែ​ខេត្តបាត់ដំបង​ឃាត់ខ្លួនជនសង័្សយចំនួនម្នាក់ ព្រមទាំងថ្នាក់ញៀនមួយចំនួន ។
យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញបានឲ្យដឹងថា
នៅថ្ងៃទី​៧​ ខែតុលា​ ​ ឆ្នាំ​២០១៩​ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ នគរបាលខេត្តបាត់ដំបង​ ព្រមទាំងមតិដឹកនាំរបស់លោកឧត្តមសេនី​ត្រី​ កុយ​ ហៀង​​ ស្នង​ការ​រង​ផែន​ការងារប្រឆាំងគ្រឿងញៀន​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ កម្លាំងនគរបាលស្រុកសង្កែ​ លោកវរសេនីយ៍ឯក​ ស៊ុន​ សុវណ្ណ​ អធិ​ការ​នគរ​បាលស្រុក​ដឹកនាំធ្វេីការបង្រ្កាបករណី​រក្សាទុកនិងចាត់ចែងផ្តល់ទីតាំងប្រើប្រាស់​ ដោយ​ខុសច្បាប់ នូវសារធាតុញៀនមួយករណី​និង បានឃាត់ខ្លួនជនសង័្សយម្នាក់ នៅ​ចំណុចភូមិវត្តតាមឹម​ ឃុំអូរដំបង០១​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​
ឈ្មោះ ស៊ី ម៉ូនសុផានិត ភេទប្រុស​អាយុ៣១ ឆ្នាំរស់នៅចំណុចឃាត់ខ្លួនខាងលើនិងដកហូត វត្ថុតាងមាន
១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ផ្លាស់ស្ទីក០៤ថង់
(ទម្ងន់២៧,៨២ក្រាម)​ ជាប្រភេទថ្នាំញៀនមេតំហ្វេតាមីន ម៉ាទឹកកក​ ICE
២-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១
៣-កូនថង់សំរាប់រំលេកថ្នាំញៀន
៤-សម្ភារៈកែឆ្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
៥-ទូរស័ព្ទដែចំនួន០១គ្រឿង
៦-ប្រាក់រៀលចំនួន១០ម៉ឺនរៀល ។
ក្រោយពីធ្វេីការស្រាវជ្រាវករណីនេះកំលាំងជំ​នាញ​នគរបាលស្រុកបាន​រៀបចំសំណុំរឿងបញ្ជូនមកការិយាលជំនាញដេីម្បីចាត់វិធានការស្រាវជ្រាវបន្ត​ និងបញ្ជូនទៅសាលាដំបូង​ ចាត់ការតាមផ្លូវច្បាប់ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 810 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6695 នាក់
សរុបទាំងអស់​ 296677 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ