​​
​មន្ត្រីយោធាថ្នាក់វរៈសេនីយ៍រហូតថ្នាក់ឧត្តសេនីយ៍ទោចំនួន៣រូបពិតជាហ៊ានមែនដោយផ្គើនអនុសាស្ត្រប្រមុខរាជរដ្ឋាភិបាល
ដោយ - Tue,08 October 2019 (Time 11:04 AM)

ខេត្តព្រះវិហារ ៖មានសេចក្តីរាយការណ៍ពីភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្តនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩
នេះថាដីគំរោងអភិវឌ្ឍន៍គ្រួសារយោធាកងពលធំអន្តរាមន៍លេខ៣ ចំនួន ៥៨០ ហិចតាស្ថិតនៅភូមិឃុំខាងលើត្រូវបានឈូសឆាយរំលោភបំពានយកស្ទើរគ្មានសល់ដើម្បីធ្វើកម្មសិទ្ធបុគ្គលនិងលក់ទៅអោយឈ្មួញ ពីសំណាក់អ្នកមានអំណាចចំនួន៣នាក់។
ទី១លោកឧត្តមសេនីយ៍ទោផុន សុម៉ាលី(ហៅរើន)មានតួនាទីបញ្ជារការរងកងពលធំលេខ៣
ទី២លោកវរៈសេនីយ៍ទោម៉ៅ សុីណាត (ហៅក្តាម)តួនាទីនាយការិយាល័យអភិវឌ្ឍន៍កងពលតូចលេខ៨
ទី៣ឈ្មោះភាន់មន្ត្រីយោធាបំរើការកងពលធំលេខ៣។ដោយមិនខ្លាចញញើតអនុសាស្ត្រសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះ
រាជាណាចក្រកម្ពុជាឡើយ។ សម្តេចធ្លាប់ព្រមានកាលពីថ្ងៃទី២ ខែសីហាឆ្នាំ២០១៩នាពេលកន្លងទៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា និងដកហូត បុណ្យសក្តិនិងបង្កកទ្រព្យសម្បត្តិមន្រ្តី ឫកងកម្លាំងប្រដាប់អាវុធណាយកតួនាទីទៅប្រព្រឹត្តអំពើពុករលួយកឹប កេងទ្រព្យសម្បត្តិរដ្ឋ កាប់បំផ្លាញព្រៃ
ឈើរំលោភយកដីរដ្ឋមកធ្វើទ្រព្យសម្បត្តិផ្ទាលខ្លួន។

គួរំលឹកថាដីចំនួន៥៨០ហិចតានេះត្រូវបានស្នើរសុំថ្នាក់លើដើម្បីរៀបចំសាងសង់ផ្ទះគំរូនអោយគរបាលការពារព្រំដែលតែក្រោយមកដីនោះបានកាន់មកអោយយោធាកងពលធំលេខ៣គ្រប់គ្រងវិញម្តងសម្រាបអភិវឌ្ឍគ្រួសារកងទ័ព តែមិននឹកស្មានដល់ថាដីខាង
លើនោះមិនទាន់ចាត់ចែងអោយគ្រួសារកងទ័ពផងត្រូវជនឱកាសនិយម(យោធា៣រូបឈ្មោះខាងលើ)ប្រើអំណាចលេបត្របាក់យកដោយមិនខ្លាចច្បាប់ដូចច្នេះសោះ។

ជុំវិញការចោទប្រកាន់ខាងលើលោកឧត្តមសេនីយ៍ទោផុន សុម៉ាលី (ហៅរើន) មេបញ្ជារការរងកងពលធំ
លេខ៣បានអោយក្រុមការយើងដឹងតាមទូរស័ព្ទថាលោកមិនបានរំលោភ យកដីអ្នកណាឡើយហើយក៏មិនមាន ដីច្រើនរាប់រយហិចតាដែរដីដែលលោកឈូសឆាយតែជាង៥០ហិចតាប៉ុណ្ណោះនិងមានឈ្មោះកូនចៅលោកជាង១០នាក់ដែលត្រូវទទួលរបប។
ចំណែកលោកវរៈសេនីយ៍ទោម៉ៅ សុីណាត(ហៅក្តាម) នាយការិយាល័យ អភិវឌ្ឍន៍កងពលតូចលេខ៨និងឈ្មោះភាន់មន្ត្រីយោធាកងពលធំលេខ៣ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺបានទេដោយទូរសព្ទខលអត់ចូល៕ដោយ សុផានុរស្ស

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 758 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6643 នាក់
សរុបទាំងអស់​ 296625 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ