​​
​ប្រហែលជាលោកផល្លាមានអំណាចជាងអភិបាលស្រុកហើយមើលទៅបានជាអភិបាលស្រុកហាមឃាត់មិនបាន
ដោយ - Tue,08 October 2019 (Time 01:06 PM)

ខេត្តកណ្ដាល: ប្រជាពលរដ្ឋដែលរស់
នៅក្នុងភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល កំពុងតែ សាងសង់សំណង់រឹងក្នុងព្រែកយ៉ាង អាណាធិបតេយ្យដោយអាជ្ញាធរស្រុកចុះទៅហាមឃាត់មិនបាន ដែលលោកអភិបាលស្រុកបានទៅហាមឃាត់តាំង ពីមិនទាន់ចាក់ប្លង់សេឥឡូវនេះប្រ៉កដំបូលជិតហើយទៀតនៅតែហាមមិនបានដដែល។

បើតាមម្ចាស់ផ្ទះឈ្មោះ ផល្លា បាននិយាយអះអាងថាការសាងសង់នេះគឺមានការអនុញ្ញាតពីរខាងអជ្ញាធរដែលបានអោយគាត់សាងសង់ទើបគាត់ហ៊ានសាងសង់បើសិនជាអជ្ញាធរមិនអនុញ្ញាតគឺគាត់មិនហ៊ានឡើយ។

រាល់អ្វីដែលលោកផល្លាបានអះអាងនេះរឹតតែធ្វើអោយអ្នកសារព័ត៌មានយើងកាន់តែចង់ដឹងថែមទៀតពាក់ព័ន្ធទៅការសាងសង់នេះ សុំសួរថាតើអជ្ញាធរអនុញ្ញាតអោយសាងសង់ពិតមែនទេ?តែបើតាមការលើកឡើងរបស់លោកអភិបាលស្រុកល្វាឯមបានអោយដឹងថាគាត់មិនបានអនុញ្ញាតអោយសាងសង់ទេតែបុគ្គលឈ្មោះផល្លានេះរឹងទទឹងណាស់ដែលហាមហើយតែនៅមិនស្តាប់។

ដូច្នេះក៏មានចម្ងល់ពីប្រជាពលរដ្ឋទៀតថាតើអជ្ញាធរមិនមានអំណាចដូចលើកផល្លានឹងទេឬយ៉ាងមិច? ហើយក៏មានសំនួរពីប្រជាពលរដ្ឋទៀតថា ឬមួយក៏អជ្ញាធរអសមត្ថភាពបានជាធ្វើអីលោក ផល្លា មិនកើតក៏បណ្តាយអោយសាងសង់តាំងពីដំបូងរហូតដល់ជិតរួចរាល់បែបនេះ?។

សូមបញ្ជាក់ផងដែរថានៅតំបន់ព្រែកក្មេងនេះមានការសាងសង់លំនៅដ្ឋានជាច្រើនគ្រួសារចាប់តាំងពីដើមព្រែករហូតដល់ចុងព្រែកដែលសុទ្ធតែនិយាយថាអជ្ញាធរជាអ្នកអនុញ្ញាតអោយសាងសង់ទើបពួកគាត់ហ៊ាន។

បន្ទាប់មកក៏មានការឆ្លើយតបពីលោក រស់ សុផាត មេឃុំព្រែកក្មេងបានអោយដឹងថាការសាងសង់សំណង់រឹងលើដីព្រែកគឺខុសច្បាប់ហើយ លោកមេឃុំក៏បានហៅអោយមកធ្វើកិច្ចសន្យាម្តងរួចហើយដែរ តែបើទោះបីជាហៅមកធ្វើកិច្ចសន្យាយ៉ាងណាក៏ដោយក៏ម្ចាស់សំណង់ទាំងនោះនៅតែបន្តការសាងសង់ដដែល។

ជុំវិញនៃករណីសាងសង់សំណង់លើមាត់ព្រែកនេះលោក ភឹម ភារ៉ា អភិបាលស្រុកល្វាឯមផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានយើងតាមទូរស័ព្ទថាបុគ្គលឈ្មោះ ផល្លា រូបនេះគឺគាត់បានចុះទៅធ្វើការហាមឃាត់រួចហើយតែនៅតែរឹងទទឹងធ្វើដដែលដូច្នេះគាត់មានតែសុំកិច្ចសហការឬក៏បញ្ជូនរឿងនេះជូនដល់អភិបាលខេត្តដើម្បីសុំយោបល់និងចាត់ការតាមនិតិវិធីច្បាប់តែប៉ុណ្ណោះ។

ដូច្នេះខាងយើងខ្ញុំជាអ្នកសារព័ត៌មានក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅទន្ទឹងរងចាំមើលថាតើអជ្ញាធរអាចធ្វើការហាមឃាត់បានឬអត់ចំពោះបុគ្គលឈ្មោះ ផល្លា នេះព្រោះថាហាមតាំងពីធ្វើបានតិចតួចរហូតដល់ជិតរួចបែបនេះ។

ហើយក៏សង្ឃឹមថាអជ្ញាធរប្រាកដជាអាចហាមឃាត់បានព្រោះនេះជារឿងខុសពីច្បាប់របស់ក្រសួង សូរិយោដីដែលបានធ្វើការហាមដាច់ខាតចំពោះសំណង់អាណាធិបតេយ្យបែបនេះ៕ដោយ: សូ សុខា

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 781 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6666 នាក់
សរុបទាំងអស់​ 296648 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ