​​
​ជួយចែកគ្នាមើលស្គាល់ផង! សត្វដែលកម្របានឃើញ នៅប្រទេសកម្ពុជាយើង គេហៅថា ក្តាន់ញ៉ែង សូមបងប្អូនជួយថែរក្សារ និងអភិរក្សសត្វព្រៃយើងទាំងអស់គ្នា!
ដោយ - Wed,09 October 2019 (Time 08:28 AM)

ក្តាន់​ញ៉ែង​តូច ឬ​ផ្ជ​ង​តូច ជា​ថនិកសត្វ​ដែលមាន​មាឌតូច​ជាងគេ​បំផុត​ក្នុង​ត្រកូល​ក្រចក​ជំ​ពាម និង​គ្មាន​ស្នែង​។ នៅលើ​ដងខ្លួន​ពាស​ទៅដោយ​រោម​ពណ៌​ត្នោត និង​មាន​ឆ្នូត​ស​៣​ជួរ​នៅក្រោម​ក​។ ជើងមាន​ទំហំ​ធំ​ជាង​ម្រាមដៃ​មនុស្សពេញវ័យ​បន្តិច និង​មាន​ជើង​ក្រោយ​វែង​ជាង​មុន​។ ផ្នែក​ខាងក្រោម​នៃ​ដងខ្លួន​មាន​ពណ៌​ស ឬ​ព្រលែត​។
​ជីវសាស្ត្រ​៖ វា​ជា​សត្វ​រស់​នៅតែ​ឯកឯង លើកលែងតែ​ក្នុង​រដូវ​បន្ត​ពូជ​ទើប​វា​រស់នៅ​ជា​គូ​។ ជម្រក​ដ៏​ល្អប្រសើរ​នៃ​សត្វ​នេះ​គឺ​ចូលចិត្ត​រស់នៅ​តាម​រន្ធ​ឈើ ក្រហែង​ថ្ម វា​អាច​រស់​នៅតាម​ព្រៃឈើ​ញឹក​ចង្អៀត ឬ​ព្រៃ​ឬ​ស្សី​ដែល​ត្រជាក់​ហើយ​ងងឹត​។ វា​ជាស​ត្វ​រាត្រីចរ ចំណីអាហារ​របស់​វា គឺ​ពន្លករ​ក្ខ​ជាតិ ត្រួយ ស្លឹកឈើ ផ្កា ផ្លែឈើ និង​ទំ​ពាង​ឬ​ស្សី​។ ជាធម្មតា​សត្វ​នេះ​មាន​ម​ត្ថ​ភាព​ខ្ពស់​ក្នុងការ​បង្កើតកូន ក្រោយពី​បាន​ពពោះ​រយៈពេល​១៤០-១៧០​ថ្ងៃ បង្កើតកូន​បាន​មួយ​ជួនកាល​អាច​ភ្លោះ​តែមាន​ដោយ​កម្រ​។​
រប៉ាយ​រស់នៅ​៖ នៅ​ប្រទេស​កម្ពុជា​វា​មាន​ស្ទើរ​គ្រប់​ទីកន្លែង​។ វា​មាន​នៅតាម​វាលស្មៅ​នៅ​ផងដែរ​នៅ​តំបន់​ឥណ្ឌូចិន និង​កោះ​បរ​ណេ​អូ​។ ស្ថានភាព​អភិរក្ស​៖ ក្តាន់​ញ៉ែង​តូច​ស្ថិតក្នុង​ក្រុម​មាន​ដោយ​បង្គួរ​។ ប្រភេទ​នេះ​ងាយ​រងគ្រោះថ្នាក់​ដោយសារ​ការ​បរបាញ់ ឬ​ការ​បណ្តើរ​ឆ្កែ​ទាក់​ចាប់​ដើម្បី​យក​សាច់​ធ្វើជា​អាហារ និង​គ្រោះថ្នាក់​ដោយសារ​ពពួកសត្វ​ស៊ីសាច់​ជា​អាហារ​។ ប្រភេទ​នេះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​អាស្រ័យ​លើ​កិច្ច​អភិរក្ស​នៅតាម​តំបន់​ជាក់លាក់​ដែល​វា​រស់នៅ (LR) ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 805 នាក់
ម្សិលមិញ ​ 411 នាក់
សប្តាហ៍នេះ​ 6690 នាក់
សរុបទាំងអស់​ 296672 នាក់

បង្រា្កបករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ឃាត់ជនសង្ស័យចំនួន​ ១១នាក់​ !

បុរសម្នាក់ជួបគ្រោះចរាចរណ៍ស្លាប់នៅនិងកន្លែង ជួយស៊ែររកសាច់ញាតិផងប្រិយមិត្ត

អាងតែខ្លួនជាប្រុសព្រាន ! បានខ្លួនប្រាណនាងឆ្អែតឆ្អន់ហើយចង់ដោះដៃ ហើយវាយរហូតរលូតកូន៤ខែទៀត….

អាណិតណាស់!! ក្មេងប្រុសម្នាក់អាយុទើប៧ឆ្នាំ ចុះលេងទឹក មិនមាននរណាដឹងចំទឹកជ្រៅបណ្តាលអោយលង់ស្លាប់

មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចច្រកស្វាយអាង៉ោងក្នុងខេត្តព្រៃវែងអសមត្ថភាពក្នុងការបង្រ្កាបបនល្បែងស៊ីសង ជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ