​​
​ទារក​អាយុ​៤៨​ថ្ងៃ​ម្នាក់ ស្លាប់​ដោយសារ​ជំងឺ​ឈាមរាវ
ដោយ - Thu,10 October 2019 (Time 01:42 PM)

ខេត្តស្ទឹងត្រែង ៖ មន្ទីរ​សុខ​ភិ​បាល​បាន​ជំរុញ​ដល់​មាតា​គ្រប់​រូប​ដែល ទើប​សម្រាលកូន​តូច​ត្រូវ​នាំ​ទារក ទៅ​ទទួល​ការ​ចាក់​ថ្នាំ​K1(​ថ្នាំ​ការពារ​ឈាម​អត់​កក​) បន្ទាប់​ទារក​ម្នាក់ ទើប​អាយុ​៤៨​ថ្ងៃ ត្រូវ​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​ឈាម រាវ ទារក​ខាងលើ​ជា​ទារក​ម្នាក់​ក្នុង ចំណោម​បងប្អូន​ភ្លោះ ទើបនឹង​កើត​បាន​៤៨​ថ្ងៃ​ប៉ុណ្ណោះ​។ តាម​ការ​អះអាង​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​បញ្ជាក់​ថា ទារក​ខាងលើ​មិន​បាន​មក​សម្រាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ឬ​មណ្ឌល​សុខភាព​ទេ​គឺ សម្រាល​តាម​រយៈ​ឆ្មប​បុរាណ​។

តាម​ការ​អះអាង​ពី​ស្ត្រី​ជា​ម្តាយ ឈ្មោះ ឡា​ច ឯក បាន​រៀបរាប់​ថា ក្រោយ​សម្រាល​កូនភ្លោះ​ទាំង​ពីរ​នេះ​រួចខ្លួន​បាន​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​រួច​ម្តង​ទៅ​ហើយ ហើយ​លើក​នេះ​ជា​លើក​ទី​ពីរ​គ្រូពេទ្យ​បាន​ចាក់​ចំនួន​បី​ម្ជុល​នា​ថ្ងៃ​ទី​៧ លុះ​ក្រោយ មក​នា​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​៨ តុលា ២០១៩ ស្រាប់តែ​ស្លាប់​តែ​ម្តង​។ តាម​ការ​ពិនិត្យ និង​វិនិច្ឆ័យ​លើ​ទារក​ខាងលើ​គ្រូពេទ្យ​បាន​រក​ឃើញ​ថា​ទារក​ខាងលើ​មាន​ជំងឺ​ឈាម​អត់​កក​ដែល​ជា​ហេតុ​ពេល​មក​ចាក់​ថ្នាំ​វ៉ាក់សាំង​ជា​លើក​ទី​ពីរ​នៅ​មណ្ឌល​សុខភាព​សាមគ្គី​ក៏​បណ្តាល​ឲ្យ​ទារក​នោះ​ស្លាប់​នៅ​វេលា​ទៀប​ភ្លឺ​បន្ទាប់​ពី​បាន​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ​។

លោក អ៊ុ​ង សូ​វៀត ប្រធាន​មន្ទីរ​សុខាភិបាល​បាន​បញ្ជាក់​ថា ទារក​ដែល​ទើបនឹង​កើត​ភ្លាម​ត្រូវ​ចាក់​ថ្នាំ K1(​ជា​ប្រភេទ​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​ឈាម​អត់​កក​) ទើប​ទារក​ទទួល​បាន​សុខ​ភាពរឹងមាំ​។ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា ថ្នាំ​វ៉ាក់សាំង​ដែល​ចាក់​ទៅ​លើ​ទារក​ខាង លើ​ជា​ថ្នាំ​របស់​អង្គការ​ពិភពលោក​ផ្តល់​ឲ្យ​ក្រសួងសុខាភិបាល​ហើយ​ក្រសួងសុខាភិបាល​បាន​ចែកចាយ​តាម​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ទូ​ទាំង​២៥​ខេត្ត​ក្រុង ដើម្បី​ផ្តល់​ជូន​កុមារ និង​ទារក​ដោយ​មិន​គិតថ្លៃ​។

ដូច្នេះ​ថ្នាំ​ដែល​ចាក់​ទៅ​លើ​ទារក​អាយុ​៤៨​ថ្ងៃ​នោះ​មិនមែន​ជា​ថ្នាំ​លក់រាយ របស់​ឯកជន តែ​វា​ជា​ប្រភេទ​ថ្នាំ​ដែល​មាន គុណភាព​ស្តង់ដា​ពិភពលោក​ដែល​បាន​ចាក់​ទៅ​លើ​កុមារ និង​ទារក​រាប់​ម៉ឺន​រាប់​សែន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​។ លោក​បន្ត​ថា ចំពោះ​ស្ត្រី​ដែល​មាន​ប័ណ្ណ​ក្រីក្រ រដ្ឋាភិបាល​បាន​ផ្តល់​ប្រាក់​ឧ​ប​ត្ថ​ម​សរុប​ចំនួន​៧៦​ម៉ឺន​រៀល​តាម​ដំណក់​កាល​ចាប់តាំងពី​ពេល​ដែល​ទៅ​ពិនិត្យ​ផ្ទៃពោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​មណ្ឌល​សុខភាព​រហូត​សម្រាលកូន​បាន​អាយុ​២​ឆ្នាំ ហើយ​ថវិកា​ទាំងនេះ មិន​រាប់​បញ្ចូល​ប្រាក់​មូលនិធិ​ផ្សេង​ទៀត​ឡើយ​។

លោក​ប្រធាន​បញ្ជាក់​បន្ថែម​ថា ប្រាក់​ឧ​ប​ត្ថ​ម​នេះ​ក្រសួងសុខាភិបាល​បាន​អនុវត្តន៍​ចាប់តាំងពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៩ ទៅ​ថ្មី ៗ​នេះ​តាម​ផែនការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ចំពោះ​សព​ទារក​អាយុ​៤៨​ថ្ងៃ ដែល​បាន​ស្លាប់​នោះ មន្ទីរ​សុខាភិបាល​បាន​នាំ​យក​ថវិកា​មួយ​ចំនួន ទៅ​ជួយ​រំលែក​ទុក្ខ​ដល់​គ្រួសារ​នៅ ភូមិ​គីឡូ​៨​ចំណុច​វាល​ព្រីង សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង​៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1401 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7864 នាក់
សរុបទាំងអស់​ 343134 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ