​​
​អាជ្ញាជាតិអប្សរា និងសមត្ថកិច្ច​ចំរុះបរាជ័យ​ក្នុងការ​អនុវត្ត​រុះរើ​សំណង់​លោកឃន់ សុខន ដែល​ធ្វើរបង​លើ​ទួល​បុរាណ​ដ្ឋា​ន
ដោយ - Sat,02 November 2019 (Time 07:45 AM)

ខេត្តសៀមរាប​៖ អាជ្ញាធរជាតិអប្សរានិងក្រុម​សមត្ថកិច្ច​ចម្រុះ ដែល​ចុះមក​រុះរើ​សំណង់លោកឃន់ សុខន តែត្រូវបរាជ័យ នៅលើ​ទួល​បុរាណ​ដ្ឋា​ន “​ត្រពាំង​ហែ​ផ្កា​” បាន​បោះបង់ចោល​ការអនុវត្ត​ហើយ បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​ម្ចាស់​សំណង់​ប្រើ​ហិង្សា ដោយ​គប់​ដុំថ្ម​ទៅលើ​តៃកុង​គ្រឿងចក្រ​។


​នៅ​វេលាម៉ោង៨និង៣០ព្រឹក ថ្ងៃទី​១​ខែវិច្ឆិកា ឆ្នាំ២០១៩ក្នុងពេល​អេ​ស្កា​វា​
ទ័​រ ត្បុល​ទៅ​ទម្លុះ​របង​ថ្ម និង​ឈានទៅដល់​កាយ​កម្ទេច​បន្ទប់ទឹក ក៏​ស្រាប់ តែ​ក្រុម​អ្នកគាំទ្រ​ម្ចាស់​សំណង់ ប្រដាប់​ដោយ​ដុំថ្ម​ក្នុង​ដៃ គប់​ទៅលើ​គ្រឿងចក្រ​បណ្តាល​ឲ្យ​បែក​កញ្ចក់ និង​រងរបួស​តៃកុង​។ ក្នុងពេល​ប៉ូលិស​ម្នាក់​ចូលទៅ​ជួយ​អូស​តៃកុង​ចេញពី​ហ្វូង​អ្នក​ប្រើ​ហិង្សា គេ​ឃើញ​សកម្មជន​ហ្វេ​ស​ប៊ុ​ក​ដែល​អះអាងថា ខ្លួន​ជា​សកម្មជន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “​ស្អែក​ស្លាប់​” បាន​រត់​ដេញតាម បំណង​ចាប់​តៃ​តុង​គ្រឿងចក្រ​មក​សួរ​អំពី​ការ​ឈូស​កំទេច​របង​ចំណែក​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់ បាន​ត្រឹម​ឈរ​មើល​ស្ថាន​ការ​។​

​ក្រោយពី​រំដោះ​តៃកុង​គ្រឿងចក្រ​យកទៅ​កាន់​ទី​សុវត្ថិភាព គេ​ឃើញ​ក្រុម​សកម្មជន​ហ្វេ​ស​ប៊ុ​ក បាន​បង្ហោះ​(​ឡាយ​) ស្រែក​ខ្លាំងៗ​ទៅកាន់​ក្រុម​សមត្ថកិច្ច​ថា ពួកគាត់​ជា​សកម្មជន​ហ្វេ​ស​ប៊ុ​ក​។ ពួកគាត់​មក​ធ្វើ​ការបំរើ​ប្រជាពលរដ្ឋ​។ ចុះ​ហេតុ​អី​ក៏​សមត្ថកិច្ច​មក​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​ទៅវិញ​។​

​នៅពេល​បន្ទាប់ គេ​ឃើញ​ម្ចាស់​សំណង់​ឈ្មោះ ឃន់ សុខន មក​ចរចា​ជាមួយ​ក្រុម​សមត្ថកិច្ច ដោយមាន​វត្តមាន​តំណាង​អយ្យកា​អម​សាលាដំបូង​ខេត្ត​ផងដែរ​។ ឆ្លងកាត់​ការចរចា​ប៉ុន្មាន​ម៉ោង ជា​លទ្ធផល​ម្ចាស់​សំណង់​សុំ​ពេល​១៥​ថ្ងៃ​ដើម្បី​រុះរើ​ខ្លួនឯង​។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1360 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7823 នាក់
សរុបទាំងអស់​ 343093 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ