​​
​អាជ្ញាធរជាតិអប្សរា វាយកម្ទេច​របងថ្ម របស់ប្រជាពលរដ្ឋ ដោយលើឡើងថាជាបុរាណ​ដ្ឋា​ន​ត្រពាំហែផ្កា លើក​ទី​២​បាន​ជោគជ័យ​ក្រោយពី​ដកថយ​មួយ​ជំហាន​
ដោយ - Sat,02 November 2019 (Time 08:19 AM)

ខេត្តសៀមរាប៖ ​ជម្រើស​ចុងក្រោយ​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់​អភិបាលក្រុង​សៀមរាប នៅ​ល្ងាច​ថ្ងៃ​ដដែល​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ច​សម្រេចយក​គ្រឿងចក្រ​ចូលទៅ​វាយកម្ទេច​សំណង់​ដែល​សង់​លើ​ទួល​បុរាណ​ដ្ឋា​ន​នៃ​ត្រពាំង​ហែ​ផ្កា ​របស់ ​ឈ្មោះ​ឃន់ សុខន​ដោយ​ជោគជ័យ​
ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង,ខេត្តសៀមរាប។​
មុនពេល​គ្រឿងចក្រ​លូន​ទៅ​វាយកម្ទេច​ជា​លើក​ទី​២ ​អភិបាលក្រុង​សៀមរាប​លោក​នួន ​ពុទ្ធា​រ៉ា បានបង្ហាញ​អំពី​ហេតុ ផល​ដែល​ត្រូវតែ​អនុវត្ត​។​
លោក​បញ្ជាក់ថា​ទីទួល​បុរាណ​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិអប្សរា​ត្រូវបាន​សាងសង់​បំពាន​ដោយ​ខុសច្បាប់​គឺ​ពុំ​អាច​លើកលែង​បានឡើយ​ត្រូវតែ​អនុវត្ត​។​
ជាមួយនឹង​ការ​លើ​ហេតុផល​របស់​អភិបាលក្រុង​គេ​ឃើញ​សកម្មជន​ហ្វេ​សប៊ុ​ក​ដែលមាន​ឈ្មោះថា (​ស្អែក​ស្លាប់​) បាន​សួរ​ទៅ​លោក​អភិបាលក្រុង​ថា​ហេតុអ្វី​ក៏​ជ្រើស​រើសយក​ថ្ងៃទី​១​ខែវិច្ឆិកា​នេះ មក​អនុវត្ត​រុះរើ​សំណង់​ទាំងនេះ​?​ហើយ​មុននេះ​បន្តិច​ទាំង​ម្ចាស់​សំណង់​ទាំង​អាជ្ញាធរ​បានធ្វើ​កិច្ចសន្យា​មួយ​ថា​នឹង​លើក​ពេលទៅដល់​ថ្ងៃទី​១៥​ខែវិច្ឆិកា ចុះ​ពេលនេះ​ហេតុអ្វី​ក៏​ស្រាប់តែ​ដាក់​គ្រឿងចក្រ​បញ្ចូលមក​វាយកម្ទេច​សំណង់​ខាងលើ​បែបនេះ​?
ជាការ​ឆ្លើយតប​លោក​អភិបាលក្រុង​បានបញ្ជាក់​ថា​មូល​ហេតុដែល​សម្រេច​រុះរើ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ដោយសារ តែ​ម្ចាស់​សំណង់​បាន​យល់ព្រម​រំលាយ​កិច្ចសន្យា​នៅ​ថ្ងៃទី​១៥​ចោល​ហើយ​យល់​ព្រមឱ្យ​រុះរើ​នៅ​ថ្ងៃ​ដដែល​វិញ​។​
ទីបំផុត​សំណង់​ដែល​សង់​លើ​ទួល​បុរាណ របស់​ឈ្មោះ​ឃន់ សុខន ខ្ទេច​អស់ទាំង​ស្រុង​។​ដោយឡែក​សំណង់​របស់​ស្ត្រី​ឈ្មោះ​ពុម សុគន្ធាមាន​ការប្រទាំងប្រទើស​ខ្លះៗ​ដោយសា​ម្ចាស់​សំណង់ បើករថយន្ត​របស់ខ្លួន​ទៅ​ដាក់​ពាំង​ផ្លូវ​មិនឱ្យ​គ្រឿងចក្រ​ចូល​កាយ​។
​ក្នុង​ស្ថាន​ការ​នោះ​ក្រុម​អាជ្ញាធរ​អប្សរា​បាន​វាយ​ដោយ​ដៃ​ខ្លះ​ខ្សែ​អូស​បំបាក់​ចោល​ខ្លះ​រហូត​ខ្ទេច​ជា​ស្ថាពរ​ដូចគ្នា​។​ចំណែក​សំណង់​របស់​ឈ្មោះ​ឈិ​ត សុ​ឌាំ​ង មន្ត្រី​បញ្ជាក់ថា​ម្ចាស់​យល់ព្រម​រុះរើ​ដោយ​ខ្លួនឯង​។​សូមបញ្ជាក់ថា ក្នុងការ​អនុវត្ត​រុះរើ​សំណង់​ដែល​សង់​រំលោភបំពាន​លើ​ទួល​បុរាណ នៃ​ត្រពាំង​ហែ​ផ្កា​ស្ថិតក្នុង​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ​ក្រុង​សៀមរាប ​នៅលើ​ក​ទី​២​ថ្វី​ត្បិត​មិនមាន​ហឹ​ង្សា​កើតឡើង​ដោយ​គប់​ដុំថ្ម​ដូច​តង់​ទី​១​។​
​ប៉ុន្តែ​នៅ​ចំពោះ​ហ្វូង​សមត្ថកិច្ច​រាប់សិប​នាក់​សកម្មជន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា​(​ស្អែក​ស្លាប់​)​បាន​ស្រែកថា​រូបគេ​មក​ធ្វើ​ការបំរើ​ពលរដ្ឋ ​រូបគេ​ជា​អ្នកកម្ទេច​ជន​ក្បត់ជាតិ​។​ចុះ​ហេតុ​អី​ក្រុម​សមត្ថកិច្ច​ទាំងអស់នេះ​បំ​ផ្លា​ច​ទ្រព្យ​ពលរដ្ឋ​ទៅវិញ​?​យើង​ហ៊ាន​និយាយ​គឺ​យើង​ហ៊ាន​ធ្វើ​។​ចប់​សម្រែក​ក៏​នាំគ្នា​ចាកចេញ​ដោយ​បន្សល់​ពាក្យ​ផ្តាំ​ថា​ចាំ​ទៅ​វ៉ៃ​ពី​ភ្នំពេញ​មកវិញ​។​ចំណែក​សំណង់​ខាងលើ​គឺ​នៅសល់តែ​កម្ទេច​គំនរ​ថ្ម​ទាំង​របស់​ឈ្មោះ​ឃន់ ​សុខន​និង​របស់​ស្ត្រី​ឈ្មោះ​ពុម សុគន្ធា​៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1343 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7806 នាក់
សរុបទាំងអស់​ 343076 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ