​​
​ឃាត់ខ្លួនបាន២នាក់រវល់តែអ៊ុតអាប៉ោងចំណែកអ្នកផ្សេងនាំគ្នារត់បាតជើងសព្រាត( នៅស្រុកឱរ៉ាល់)
ដោយ - Sat,02 November 2019 (Time 08:50 AM)

ខេត្តកំពង់ស្ពឺ ៖នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាដែសឃុំសង្កែសាទបស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

មានក្រុមមនុស្សអ្នកញៀនល្បែងពីរនាក់ក្នុងចំណោមច្រើននាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីជួបជុំគ្នាលេង អាប៉ោង យ៉ាងសប្បាយអឺងកង។

ក្រោយពីឃាត់ខ្លួនអ្នកញៀនល្បែងសមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនទៀត យោងតាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ជ័យ លួន ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំ ខាងលើ
និងអ្នកលេងឈ្មោះ លី ជុំនាប់ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិគោក ឃុំសង្កែ សាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ឃាត់ខ្លួនមនុស្សពីរនាក់ហើយ សមត្ថ កិច្ចនៅដកហូតសម្ភារៈរួមមាន៖ម៉ូតូចំនួន០៥គ្រឿង
ទី១ ម៉ូតូម៉ាកសងសេ ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FP ៧៨៤៨
ទី២ ម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ(ម្ចាស់ម៉ូតូឈ្មោះលី ជុំនាប់)
ទី៣ ម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ
ទី៤-ម៉ូតូម៉ាកស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ ១E.៩២៩៣
ទី៥-ម៉ូតូ គុបមូល០១គ្រឿង, មួកការ ពារ ចំនួន០៣, លុយខ្មែរចំនួន៦១៥, ៥០០រៀល, លុយដុល្លារ៣$, កាបូប២, ទៀន៤ដើម, ទូរស័ព្ទ០១គ្រឿង ម៉ាកអូប៉ូ, ស្បែកជើង៣គូ – ហ្វឺត០២, ប៊ិច០២ , ស្រោមវ៉ែនតា០១, ការតុង០១ – កំរាល០១ និងគំរប០១ – ចាន០១ និងទ្រនាប់០១ ។
យោងតាមសេចក្តីរាយការណ៍ពីពល រដ្ឋល្អគឺម្ចាស់ផ្ទះដែលសមត្ថកិច្ចឃាត់ខ្លួនបានបើកអោយក្រុមអ្នកញៀនល្បែងនេះលេងច្រើនថ្ងៃមកហើយមុនឈានដល់ការបង្ក្រាបសមត្ថកិច្ចបានចុះទៅអប់រំណែនាំច្រើនលើកមកហើយតែម្ចាស់ផ្ទះខាងលើមិនព្រមធ្វើតាមការណែនាំទើបលើកនេះលោកដឹកនាំកម្លាំងចុះទៅបង្ក្រាបតែម្តង។ ស្ត្រីទាំងពីរបានសារភាពថាពួកខ្លួនពិតជាបានប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងប្រាកដមែន។

ក្រោយពីសួរនាំរួចសមត្ថកិច្ចបានរៀបចំឯកសារបញ្ជូនទៅកាន់ការរិយាល័យព្រហ្មទណ្ឌដើម្បីចាត់ការបន្តតាមនីតិវិធី ៕ប្រភពបន្ត

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1434 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7897 នាក់
សរុបទាំងអស់​ 343167 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ