​​
​ផ្អើលទាំងយប់នៅក្រុងព្រះសីហនុ ដោយសារឆេះហាងលក់គ្រឿងសំណង់យ៉ាងសន្ធោសន្ធៅ
ដោយ - Sat,02 November 2019 (Time 08:56 AM)

ខេត្ត​ព្រះសីហនុ​ ៖​ ថ្ងៃសៅរ៍៦ កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣​ ត្រូវនឹងថ្ងៃទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅ ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩ នៅវេលាម៉ោង​២១ និង១៥នាទី មានករណីគ្រោអគ្គិភ័យមួយបានកើតឡើង ក្នុង ហាងលក់គ្រឿងអគ្គីសនី កំពង់សោម ស្ថិតនៅ ក្រុម២ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​​សីហនុ។

បើតាមសមត្ថកិច្ចប្រាប់ថា ផ្ទះដែលឆេះនោះមានម្ចាស់ផ្ទះ ឈ្មោះ ប៊ូរ សុខ បានជួលអោយជនជាតិចិនលក់គ្រឿងសំណង់ និងសម្ភារៈអគ្គិសនី ហើយការឆាបឆេះជាអគ្គិភ័យនោះគឺឆាបឆេះសម្ភារៈផ្សេងៗមានដូចជាខ្សែភ្លើងជា ដើមក្នុងផ្ទះនោះ បណ្តាលអោយ ខូច ខាតទាំងស្រុង។ សមត្ថកិច្ចប្រើឡានទឹកជាច្រើនគ្រឿងអន្តរាគមន៍ពន្លត់ ជិតរលត់វិញហើយ ចំពោះមូលហេតុនៃការឆាបឆេះយើងនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។ ករណីនេះផងដែរមិនបណ្តាលអោយមានអ្នករងរបួស និងរាលដល់កន្លែងផ្សេងទៀតឡើយ​៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1342 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7805 នាក់
សរុបទាំងអស់​ 343075 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ