​​
​អគ្គិភ័យកំពុង​​ឆាប​ឆេះ​សណ្ឋាគារ​ប៉ា​រ៉ា​ឌី​ស អង្គរ​វីឡា ​នៅ​កណ្តាល​ក្រុង​សៀមរាប
ដោយ - Sat,23 November 2019 (Time 06:50 AM)

ខេត្តសៀមរាប ​៖​ លោក​ឧត្ដមសេនីយ៍​ត្រី ភឹង សម្បត្តិ ស្នងការ​រង​ទទួល​ការិយាល័យ​បង្ការ ​និង​ពន្លត់​អគ្គិភ័យ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថា នៅ​វេលា​ម៉ោង​១៥​ និង​៣០​នាទី ​ថ្ងៃទី​២២ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​នេះ មាន​អគ្គិភ័យ​បាន​ឆាបឆេះ​សណ្ឋាគារ​ប៉ា​រ៉ា​ឌី​ស អង្គរ​វីឡា ដែល​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​ ខេត្តសៀមរាប។
​លោក​បន្តថា ក្នុងករណីនេះ​ ឆេះ​ដោយ សារទុស្សេខ្សែភ្លើងនៅកន្លែងស្ទីមសូ​ណា ហើយ​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន​ កំពុង​ប្រឹងប្រែង​ជួយ​ពន្លត់​៕ ដោយផ្ទុះសេឆ្លងចរន្តអគ្គិសនីបង្ករអគ្គិភ័យឆាបឆេះបន្ទប់ស្ទីមសូណា នៃសណ្ឋាគារប៉ារ៉ាឌី អង្គរវីឡា ទំហំ ១០ម៉ែត្រ x៣០ម៉ែត្រ ។សមត្ថកិច្ចថា ម្ចាស់សណ្ឋាគារមាន ឈ្មោះ ទ្រីង ប៊ុនសង់ ភេទ ប្រុស អាយុ ៥៥ ឆ្នាំ សញ្ជាតិខ្មែរ រស់នៅក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។បណ្តាលអោយរងការខូចខាតសម្ភារមួយចំនួន រួមមាន ឆេះបន្ទប់អគារទំហំ១០ម៉ែត្រ× ៣០ ម៉ែត្រ កម្ពស់៥ម៉ែត្រជញ្ជាំងថ្ម និងសម្ភារះប្រើប្រាស់មួយចំនួនធំ ។ ក្នុងកិច្ចអន្តរាគមន៍ពន្លត់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៧គ្រឿង ស្មើ១៣ឡាន ក្នុងនោះ
រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្ត ០៣គ្រឿង ប្រើទឹកអស់ ៥រថយន្ត ។ រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលក្រុងសៀមរាប ០១ គ្រឿង ប្រើទឹកអស់០២ រថយន្ត ។ រថយន្តពន្លត់អគ្គិភ័យអង្គភាពនគរបាលការពារបេតិកភ័ណ្ឌ ចំនួន០១គ្រឿង ប្រើទឹកអស់០២រថយន្ត ។ រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្ត ០២គ្រឿង ប្រើទឹកអស់ ៤ឡាន។
ទោះជាយ៉ាងណាក៍ដោយលោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួល ការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះបានសំណូមពរដល់ម្ចាស់ផ្ទះ សណ្ឋាគារទាំងអស់សហការជាមួយខាងអគ្គិភ័យដើម្បីធ្វើការទាន់ពេលវេលា ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1340 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7803 នាក់
សរុបទាំងអស់​ 343073 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ