​​
​លោក សុខ សាន្តតារាអភិបាលស្រុកឆែបរងការចោទប្រកាន់ថាបានប្រើអំណាចបង្ខំលោកចាន់ ឈន មេឃុំស្តីទីអោយសុីញ៉េនឹងប្រថាប់ត្រាលក់ដីរដ្ឋទាំងបំពានច្បាប់
ដោយ - Sat,23 November 2019 (Time 08:15 AM)

ខេត្តព្រះវិហារ.ទីតាំងដីសម្រាបទុកចាក់សំរាម២៥ហិចតាដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានដែលមានទីតាំងស្ថិតក្នុងភូមិឆែបកើត ឃុំឆែប១ ស្រុកឆែប ខេត្ត
ព្រះវិហារ បច្ចុប្បន្នត្រូវបានលោកសុខ សាន្តតារា អភិបាលស្រុកឆែបពុះជាឡូត៏លក់អោយក្រុមឈ្មួញអស់គ្មានសល់យកលុយដាក់ហោប៉ៅខ្លួនយ៉ាងរំភើយ។

លោកពៅសុិញមេឃុំឆែប១បានអោយភ្នាក់ងារយើងដឹងថាដីខាងលើជាដីគ្រប់គ្រងដោយរដ្ឋក្រោយមកក្នុងអំឡុងឆ្នាំ២០០៨ក៏មានការបង្កើតគណៈ កម្មការសម្រេចកាត់ដីនោះសម្រាបចាក់សំរាមទុកជាប្រយោជន៍រួមតែមិនដឹងយ៉ាងមិចបានជាធ្លាក់លើដៃបុគ្គលទៅវិញហើយថ្មីៗនេះមានចេញលិខិតកាន់កាប់អោយទៀតលោកថាបើចង់ដឹងច្បាស់សួរទៅលោកចាន់ឈនមេឃុំស្តីទីទើបដឹងច្បាស់ព្រោះគេជាអ្នកចុះហត្ថលេខា។
ចំណែកលោក ចាន់ ឈន មេឃុំស្តីទីឃុំឆែប១វិញនោះបានប្រាប់ក្រុមអ្នកសារព័ត៌មានយើងដឹងថាដីខាងលើនេះគឺពិតជាលោកសុខ សាន្តតារា អភិបាលស្រុកហ្នឹងបានលក់អោយឈ្មួញអស់ហើយថ្ងៃនោះដែរចៅហ្វាយស្រុករូបនេះ បានតាមលោកដល់ផ្ទះលោក២ ទៅ៣ដងឯណោះដើម្បីបង្ខំអោយរូបលោកសុីញ៉េនឹងប្រថាប់ត្រាទទួលដឹងលឺក្នុងកាលក់ដីខាងលើនោះទៀតផង។ លោកមេឃុំស្ដីទីបានបញ្ជាក់ទៀតថាលោកប្រកែកថាមិនហ៊ានសុីញ៉េឬក៏ប្រថាប់ត្រាអោយនោះទេដោយលោកដឹងថាដីខាងលើនោះវាជាដីរបស់បរិស្ថាន ដែលគ្រប់គ្រងដោយរដ្ឋតែបើលោកសុីញ៉េលោកដឹងថាខ្លួនលោកហ្នឹងខុសទៅនឹងច្បាប់ហើយ តែដោយសារតែលោកសុខ សាន្តតារាហ្នឹងបង្ខំលោកពេក ហើយ ថែមទាំងលោកសុខ សាន្តតារាបានអះអាងថាមិនអីនោះទេស្រេចតែលើលោកព្រោះលោកជាអ្នកទទួលខុសត្រូវទាំងអស់ទៅលើរឿងនេះ។ទើបលោកហ៊ាន សុីញ៉េនឹងប្រថាប់ត្រាអោយទៅ។
លោកចាន់ ឈន បន្តរទៀតថាលោកមិនសុីញ៉េមិចនឹងកើតទៅបើគេធំជាងលោកអញ្ចឹងលោកក៏ដាច់ចិត្តសុីញ៉េនឹងប្រថាប់ត្រាទាំងបង្ខំនឹងទាំងបំពានច្បាប់តាមលោកសុខ សាន្ត តារាដែលជាមេរបស់ខ្លួន នោះទៅ បើមិនដូច្នោះទេលោកប្រឈមនឹងកាបាត់បង់តួរនាទីជាមេឃុំស្តីទីក៏អាចថាបានដែរដោយសារតែរឿងដី១កន្លែងនេះនុះ។
ជុំវិញកាចោទប្រកាន់ខាងលើលោកសុខ សាន្តតារាអភិបាលស្រុកឆែបបានអោយក្រុមការងារយើងដឹងនៅព្រឹកថ្ងៃទី២២ខែវិច្ឆិការឆ្នាំ២០១៩នេះថាចំពោះដីខាងលើមិនមែនដីចាក់សំរាមទេគឺជាដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដាំអំពៅគេមានអនុប្រយោគត្រឹមត្រូវ លោកបញ្ជាក់ថារឿងបុគ្គលមកគ្រប់គ្រងលើដីនោះគឺខាងក្រុមហ៊ុនចិន ដោះដូរជាមួយពលរដ្ឋរីឯដីទុកចាក់ សំរាមដូរទៅទីតាំងផ្សេង៕ដោយសុផានុរស្ស

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1430 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7893 នាក់
សរុបទាំងអស់​ 343163 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ