​​
​មនុស្ស៥នាក់បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះវិហារ
ដោយ - Sat,23 November 2019 (Time 09:15 AM)

ខេត្តព្រះវិហារ: ប៉េអឹមប្រធានស្នាក់ការ ព្រំប្រទល់ ខេត្តព្រះវិហារ.សៀមរាប លោកចាន់ ស៊ី ជួបគ្រោះ ថ្នាក់ចរាចណ៍ បណ្ដាលឲ្យ មានអ្នករបួស មនុស្ស៥ នាក់ប្រធានស្នាក់ការ សន្តិសុខ២១០ នៅព្រំប្រទល់ ជាប់ស្រុកគូលែន និងស្រុកស្វាយលើ បានជួបគ្រោះថ្នាក់ ចរាចណ៍ បណ្ដាលឲ្យ រងរបួស និងអ្នករួមដំណើរ៤នាក់ទៀត។

តាមប្រភពព័ត៌មានពីនគរបាលស្រុកគូលែន បានឲ្យដឹងថា ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២២ខែ វិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៤០នាទីព្រឹក ត្រង់ចំណុចមុខផ្ទះឈ្មោះរាំ ថុតភូមិគូលែនត្បូង ឃុំគូលែនត្បូង លើផ្លូវជាតិលេខ៦៤។

សូមបញ្ជាក់ថាក្នុងករណីនេះបង្កឡើងដោយរថយន្តកែឆ្នៃបុកជាមួយ រថយន្ត តូយូតាហៃឡាក់រីវូ ក្នុងដំណើរ ផ្ទុយគ្នា បណ្តាលឲ្យខូចខាតរថយន្ត២គ្រឿង ធ្ងន់ ១ ស្រាល ១ គ្រឿង។

អ្នកបើកបររថយន្តទី១ ឈ្មោះនឿន ឆៃណាំង ភេទប្រុស អាយុ ២០ ឆ្នាំរស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន បើកបរ រថយន្តកែឆ្នៃពណ៌ ខៀវ គ្មានផ្លាកលេខ ដឹករោងការ មកពីកើតទៅលិច ខូចខាតស្រាល ។

អ្នកបើកបរទី២ ឈ្មោះចាន់ ស៊ី ភេទប្រុសអាយុ ៤១ ឆ្នាំ បមុខរបរ អាវុធហត្ថ ស្រុកគូលែន បើកបររថយន្តម៉ាក តូយូតា ហៃឡាក់រីវូ ពណ៌សរពាក់ផ្លាកលេខ ខេមរភូមិន្ទ០៩. ២.០៥៨៦ ខូចខាតធ្ងន់ ជាតៃកុងរបួសស្រាល។

អ្នករួមដំណើរ ៤នាក់ស្រី២ នាក់
១.ឈ្មោះស្រាក់ ម៉ារី ភេទស្រីអាយុ៣៩ឆ្នាំរស់នៅ ភូមិស្រយង់ត្បូង ឃុំស្រយង់របួសស្រាល ត្រូវជាប្រពន្ធអ្នកបើកបរ
ទី២.សែម ឡាំ ភេទប្រុសអាយុ ៤០ឆ្នាំ រស់នៅភូមិស្រយង់ ត្បូង ឃុំស្រយង់របួសស្រាល។
ទី៣.ឈ្មោះអួច ផល្លា ភេទស្រីអាយុ៣៩ ឆ្នាំរស់នៅភូមិស្រយង់ត្បូងឃុំស្រយង់របួសស្រាល។
ទី៤ឈ្មាះ ទិម សេរី ភេទប្រុស អាយុ៦ឆ្នាំ របួសស្រាល។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុបង្ក គឺ.រថយន្ត កែឆ្នៃ ជែងរថយន្ត ដឹកទឹក ដែលចត ដាក់ទឹកក នៅមុខផ្ទះ លោកសុខ ម៉េងសេង ចូលក្នុងចំណែកផ្លូវ របស់រថយន្តដែល មកពីទិសខាងលិចក៏បុកគ្នាតែម្តង។

ករណីនេះវត្ថុតាងទាំងពីរ យកមករក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ដោយ: ម៉ែន សុគន្ធា

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1376 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7839 នាក់
សរុបទាំងអស់​ 343109 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ