​​
​បុរសដែលជាឃាតករសម្លាប់អា កនារីធ្វើការនៅក្នុងរោងចក្រផលិតអំពូលភ្លើងលំអរគ្រប់ប្រភេទ ធីវ៉ាយ ឯ-ក បានរកឃើញហើយ
ដោយ - Sat,23 November 2019 (Time 03:26 PM)

ខេត្តស្វាយរៀង ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពអណ្តែតទឹកនៅខាងកើតរោងចក្រអំពូលភ្លើង ដែលឃាតករសម្លាប់នារីរោងចក្រអំពូលភ្លើងម្សិលមិញ ប្រហែលជាមួយគីឡូម៉ែត្រពីរោងច្រក។ ហេតុការណ៍នេះ បង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច ចុះទៅដល់ទីតាំង។

បើតាមការអះអាងរបស់ប្អូនរបស់សាក សព បានបញ្ជាក់ប្រាប់ថា សពជាពិតជាបងប្រុស និងជាជនសង្ស័យដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ក្នុងករណីសម្លាប់កម្មការិនីជាសង្សាររបស់ខ្លួនពិតប្រាកដមែន។ សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ នាង ក្រឹម មានទីលំនៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ចំណែកសមត្ថ កិច្ចបានសន្និដ្ឋានថា ជនសង្ស័យជាឃាតករ បន្ទាប់ពីធ្វើសកម្មភាពសម្លាប់នារីជាសង្សារហើយ បានមកលាងខ្លួននៅស្រះនេះ ប្រហែលជាកំពុងលាង សម្អាតដៃជើង ក៏រអិលធ្លាក់ចូលស្រះទឹកនេះលង់ស្លាប់តែម្តង ព្រោះឃើញមានមួក កាបូបរបស់ជនសង្ស័យនៅលើគោក ហើយនៅលើខ្លួនសព ក៏មិនមានស្លាកស្នាមអ្វីដែរ សមត្ថកិច្ចបានឲ្យដឹងថា ស្រះទឹកនេះ មានជម្រៅណាស់ ព្រោះជាស្រះដែលគេកាយ។

គួររម្លឹកថា ករណីអារ-កសម្លាប់កម្មារិនីរោងចក្រអំពូលភ្លើងម្នាក់យ៉ាងព្រៃផ្សៃកាលពីម្សិលមិញ បង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជនបន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុក ដាក់រួចមក សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យជាឃាតករសម្លាប់នារីរងគ្រោះហើយ គឺ ជនសង្ស័យជាសង្សារនារីរងគ្រោះ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាត កម្ម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ នៅវេលាម៉ោង៦និង៣២នាទីព្រឹក នៅក្នុងរោងចក្រ ធីវ៉ាយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ករណីឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ នាង ក្រឹម ភេទអាយុ ២៥ឆ្នាំ ត្រូវជាសង្សា របស់នារីរងគ្រោះឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃរការ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុដែលជនសង្ស័យសម្លាប់នារីរងគ្រោះជាសង្សារ ព្រោះ គ្រួសារខាងស្រីមិនឲ្យរៀបការ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង។

គួររម្លឹកថា នៅព្រលឹមថ្ងៃទី២២ ខែវិច្ឆិកានេះ មានករណីកម្មការិនីម្នាក់ បម្រើការនៅរោងចក្រផលិតអំពូល ត្រូវឃាតករអាកសម្លាប់យ៉ាងព្រៃផ្សៃ។ កម្មការិនីរងគ្រោះ បម្រើការនៅរោងចក្រផលិតអំពូលភ្លើងលំអគ្រប់ប្រភេទ ធី វ៉ាយ អេឡិកទ្រិក ឯ.ក ស្ថិតនៅភូមិដើមពោធិ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង៕ ដោយ= ជា សុខហ៊រ

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1341 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7804 នាក់
សរុបទាំងអស់​ 343074 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ