​​
​បើកកង់បីដេញបុកម៉ូតូ ព្រោះខឹងជិះនិងវ៉ាឌឺដងខ្លាំងពេក
ដោយ - Sat,23 November 2019 (Time 04:10 PM)

ភ្នំពេញ ៖ អ្នករត់កងបីម្នាក់ ទំនងជាស្រវឹងស្រា ខឹងគេជិះម៉ូតូវ៉ាខ្លួន ក៏បើក កង់បី ដេញបុកពីក្រោយ បណ្ដាលឲ្យម៉ូតូដួលរងរបួស និងកង់បីក្រឡាប់ កាលពីវេលាម៉ោង១និង១៥នាទីយប់ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតបណ្ដោយផ្លូវជាតិ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ1HX-6840 បើកបរដោយបុរសម្នាក់ វ័យប្រហែលជាង៤០ឆ្នាំ រីឯខាងម៉ូតូ ម៉ាកគុបមូល ពាក់ស្លាកលេខ ភ្នំពេញ1AN-38-47 ធ្វើដំណើរដោយបុរស២នាក់ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញម៉ូតូកង់បីឥណ្ឌា បើកបរពីកើតទៅលិច តាមបណ្ដោយ មហាវិថី សហព័ន្ធរុស្ស៊ី ខណៈពេល មកដល់ចំណុច ជិតរង្វង់មូលចោមចៅ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ជិះគ្នា២នាក់បានជិះវ៉ា ទៅមុខ បានប្រហែលជា ៣ទៅ៤ម៉ែត្រ ទើបម្ចាស់បីឥណ្ឌា ខឹងបើកដេញតាមបុកពីក្រោយ បណ្ដាលឱ្យដួល ខាងម៉ូតូរងរបួសស្រាល ចំណែកកង់បីវិញក្រឡាប់ផ្ងារ ។

ប្រភពបានឱ្យដឹងទៀតថា ភាគីទាំង២ទំនង មានការខឹងគ្នា មកពីចម្ងាយ ដោយសារការជិះឌឺដង ទើបមកដល់ ចំណុចកើតហេតុទប់ចិត្តមិនបានបំបុកបែបនេះតែម្ដង ។ ក្រោយកើតហេតុ ភាគីទាំង២ជជែកគ្នា តឹងសរសៃក ដណ្ដើមយកត្រូវរៀងខ្លួន ទើបសមត្ថកិច្ចចុះមកវាស់វែង យានយន្តឯបខាង ទុកឱ្យភាគីទំាងពីរ ធ្វើការចរចាគ្នាដើម្បីបញ្ចប់រឿង ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1406 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7869 នាក់
សរុបទាំងអស់​ 343139 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ