​​
​ព្រោះរឿងជំពាក់លុយគេច្រើនពេក ប្តីប្រពន្ធស្លាប់ចោលកូនតូច៣នាក់ នៅខណ្ឌពោធិ៍សែនជ័យ
ដោយ - Sun,24 November 2019 (Time 12:42 PM)

(ភ្នំពេញ)៖ ទំនាស់នៅក្នុងគ្រួសាររវាងប្តីប្រពន្ធ២នាក់ក្នុងរយៈពេល២ថ្ងៃ ស្រាប់តែគេប្រទះឃើញស្ត្រីជាអាជីវករលក់សាច់ជ្រូកម្នាក់ដែលជាប្រពន្ធ ដេកស្លាប់ក្នុងបន្ទប់ឡៅតឿ ដែលត្រូវបុរសជាប្តីសម្លាប់ រួចរត់ទៅចងកសម្លាប់ខ្លួនតាមក្រោយ បន្សល់ទុកឲ្យកូនប្រុសតូចៗ៣នាក់ ក្លាយជាក្មេងកំព្រា។

ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ចំណុចបុរី «លឹមឈាងហាក់» ផ្ទះលេខ៣៦ D៤៤ ផ្លូវ១២៨K៤ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា សពស្ត្រីជាប្រពន្ធឈ្មោះ ឡាង សៅលី អាយុ៤១ឆ្នាំ អាជីវករ លក់សាច់ជ្រូក មានទីលំនៅផ្ទះកើតហេតុ មានស្រុកកំណើត នៅខេត្តបាត់ដំបង។ ចំណែកប្តីឈ្មោះ យុះ រាជ វណ្ណទូច អាយុ៤០ឆ្នាំជាង មុខរបរកាប់ជ្រូក ហើយគ្រួសារខាងលើ មានកូនចំនួន៣នាក់ក្នុងបន្ទុក។

ប្រភពពីកូនជនរងគ្រោះ បានឲ្យដឹងថា ឪពុក និងម្តាយរបស់គេតែងតែឈ្លោះគ្នា និងវាយតប់ម្តាយ ជាច្រើនលើកច្រើនសារថែមទៀតផង។ លុះវេលាម៉ោង១២រំលងអធ្រាត្រ ចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈដែលស្ត្រីជាប្រពន្ធមិនស្រួលខ្លួន បុរសជាប្តីចូលមកដល់ផ្ទះ ឈ្លោះប្រកែកគ្នា រឿងលុយកាក់ជំពាក់គេ ហើយប្តីវាយតប់ប្រពន្ធរួចក៏ស្ងាត់ទៅវិញ។

ប្រភពបានបន្តថា ខណៈនោះបុរសជាប្តីក៏បានជិះម៉ូតូចេញទៅបាត់តែម្តង ថែមទាំងកូនៗទាក់ទងក៏មិនតាមទូរស័ព្ទក៏មិនចូលបន្ទប់ក៏ជាប់គន្លឹះ រហូតដល់ព្រឹកឡើង សាច់ញាតិបងប្អូនក៏ទៅគោះទ្វារបន្តែមិនព្រមបើកទាល់តែសោះ។ ដោយមានការសង្ស័យកូនៗក៏នាំគ្នាសម្រេចទម្លុះទ្វារចូលទៅ ស្រាប់តែឃើញ ស្ត្រីខាងលើបានស្លាប់ម្នាក់ឯងនៅលើបន្ទប់ឡៅតឿ។

ដោយបាត់មិនឃើញបុរសជាប្តី ភ្លាមៗនោះបងប្អូនសាច់ញាតិបានរាយការណ៍ទៅកាន់ សមត្ថកិច្ចមូលដ្ឋានចុះមកកាន់ទីតាំងកើតហេតុ។ ស្រាប់តែគេប្រទះឃើញបុរសជាប្តី ចងកស្លាប់ នៅជាប់ចម្រឹងដែកខាងក្រោយផ្ទះ របស់គាត់មួយល្វែងទៀតនៅក្បែរនោះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ក្រោយកើតហេតុឆ្លងកាត់ក្រោមការពិនិត្យរបស់ក្រុមមន្ត្រីជំនាញរាជធានីភ្នំពេញធ្វើកោសល្យវិច្ច័យ តាមការសន្និដ្ឋានលោកវេជ្ជបណ្ឌិត និង សុវណ្ណារ័ត្ន ជនរងគ្រោះ ឡាង សៅលី ជាប្រពន្ធស្លាប់ដោយអំពើឃាតកម្ម ដោយថប់ដង្ហើមស្លាប់ ចំណែកបុរសជាប្តីឈ្មោះ យុះរាជ វណ្ណទូច បានស្លាប់ដោយចងកសម្លាប់ខ្លួនឯង៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1380 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7843 នាក់
សរុបទាំងអស់​ 343113 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ