​​
​កំលាំងអាវុធហត្ថខេត្តតាកែវ ចុះបង្រ្កាបដំណាំកញ្ឆាបានជាង ៤ពាន់ដើម និងដកហូតកញ្ឆាក្រៀមជាង ១០០គីឡូក្រាម​ នៅស្រុកគិរីវង់
ដោយ - Sat,23 November 2019 (Time 06:34 PM)

ស្រុកគិរីវង់ .បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមានការសហការណ៍ជាមួយ លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កំលាំងនៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តតាកែវ បានចុះបង្រ្កាប និងកាប់ដុតកម្ទេច ចោលដំណាំកញ្ឆាបាន ៤ទីតាំង មានចំនួន ៣៣៥០ដើម អាងទឹក ៥ រោងស្នាក់នៅ ២កន្លែងធំៗ និងបានរឹបអូសកញ្ឆាក្រៀមចំនួន ៩៨គីឡូក្រាម ស្មើនឹង ១៥បាវ រថយន្តហាយឡែនឌ័រ ១គ្រឿង និងឃាត់ខ្លួនអ្នកចាំចំការម្នាក់មានឈ្មោះ ធីម ណា ភេទ​ប្រុស អាយុ ២៨ឆ្នាំ មុខរបបរមិនពិតប្រាកដ រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

គូសបញ្ជាក់ថា តំបន់ជួរភ្នំបាយ៉ង់កោ ដែលស្ថិតនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ គឺជាទីតាំងដាំដំណាំកញ្ឆាខុសច្បាប់ ដុះស្លែរាប់សិបឆ្នាំមកហើយ ហើយបើទោះបីជាសមត្ថកិច្ចប្រឹងប្រែងបង្រ្កាបយ៉ាងណា ក៏ជនខិលខូចនៅតែបន្តលួចដាំដោយនាំទៅលក់នៅប្រទេសវៀតណាម ដោយកញ្ឆក្រៀមមួយគីឡូលក់បានក្នុងតម្លៃប្រមាណជាង ៥០០ដុល្លារ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកំលាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1408 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7871 នាក់
សរុបទាំងអស់​ 343141 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ