​​
​បុរសម្នាក់បើកបរម៉ូតូ ដោយខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
ដោយ - Mon,25 November 2019 (Time 10:11 AM)

ខេត្តសៀមរាប៖បុរសម្នាក់ បានបើកម៉ូតូឌុបប្អូន បុកដើមកាស្យា បណ្ដាលឲ្យស្លាប់ នឹងកន្លែង ចំណែកប្អូនរងរបួស ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅវេលាម៉ោង២១និង៣០នាទី គ្រោះថ្នាក់នេះគឺ ដោយខ្លួនឯង នៅភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង តាមដងផ្លូវក្រាលកៅស៊ូកូនគោល។

ម៉ូតូ ជនរងគ្រោះ ម៉ាកហុងដា C១២៥ សេរី ០៧ ឡើងតែម ០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប១m២៤៣៨ បើកបរ ដោយឈ្មោះ សឿម សាក់ ភេទប្រុសអាយុ២៦ ឆ្នាំមានទីលំនៅភូមិគីរីមនន្ទ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប(ស្លាប់) ឌុបប្អូនប្រុស ពីក្រោយ ឈ្មោះសឿម ម៉ៅ ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិ សាលាខាងលិច ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប (របួសស្រាល)។ បើកបរម៉ូតូ ទិសដៅពីត្បូង ទៅជើង បណ្ដាលឲ្យ ធ្លាក់ខុសផ្លូវ បុកនឹងដើមកាស្យា តែម្ដង។

បច្ចុប្បន្នសពត្រូវបានបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកឯអ្នករងរបួសត្រូវបានយកទៅសំរាកព្យាបាលនៅឯមន្ទីពេទ្យ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1371 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7834 នាក់
សរុបទាំងអស់​ 343104 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ