​​
​ខឹងប្រពន្ធធ្វើមុខស្អុយ​ ទះប្រពន្ធមួយដៃ​.ប្រពន្ធ​ខឹងរត់ទៅដេកជាមួយបងថ្លៃ​ប្តីទាញកាំបិតកាប់ប្រពន្ធដេរជាង២០ថ្នេរ
ដោយ - Mon,25 November 2019 (Time 10:16 AM)

ភ្នំពេញ​៖​បុរសម្នាក់បានទាញកាំបិតប៉័ង តោកាប់ប្រហាប្រពន្ធខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ដេរ២០ថ្នេរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​វេលា ម៉ោង២៣និង០០នាទីថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ជួល ភូមិចាក់ជ្រកសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហេីយត្រូវបានឃាត់ខ្លួន វេលាម៉ោង១៨និង០០នាទី ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ​២០១៩​ ។

ជនសង្ស័យៈឈ្មោះថុល ថៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបន្ទប់ជួល ភូមិចាក់ជ្រូកសង្កាត់រោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះពុំ សុខរ៉េត ភេទស្រី អាយុ២៣ឆ្នាំមុខរបរកម្មការីនីរោងចក្រមានទីលំនៅ បន្ទប់ជួល ភូមិចាក់ជ្រូក សង្កាត់រោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីបានឲ្យដឹងថា​ មុនពេលកេីតហេតុនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩​ ជនសង្ស័យកំពុង ស្នាក់នៅផ្ទះជួល ពេលនោះជនសង្ស័យ បានហៅកូនមកហូបបាយ រួចប្រពន្ធរបស់ជនសង្ស័យ ក៏បាន មកជាមួយដែរពេលនោះបុរសជាប្តីឃើញទឹកមុខប្រពន្ធ ដូចជាខឹងនិងមិនសប្បាយចិត្ត ហើយបុរសជាប្តី ក៏បាន សួរថា ម៉េចបានជាអូនធ្វើមុខអញ្ចឹង? ភ្លាមនោះស្ត្រីជាប្រពន្ធ ក៏ឆ្លើយថាគ្មានអីទេអែង ហៅបាយតែកូនទេ រួចជនសង្ស័យ ខឹងក៏បានទះកំភ្លៀងមួយដៃរួចក៏ស្ទុះទៅបិតទ្វារ ពេលនោះប្រពន្ធស្ទុះមកបើកទ្វារបំរ៉ុងចុះមកដេកនៅបន្ទប់ជួលខាងក្រោមជាមួយបងប្រុសបង្កើត របស់ជនសង្ស័យ ធ្វេីឲ្យជនសង្ស័យខឹងក៏បានស្ទុះទៅទាញកាំបិតប៉័ងតោកាប់ក្បាល និងម្រាមដៃ​ រងរបួសធ្ងន់ធ្ងរ រួចក៏មានការផ្អើលឆោឡោ បងប្រុសបង្កើតឈ្មោះថុល ណាង ឡើងមកជួយនិងនាំយកទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសមៈ ។

សាក្សីដដែលបានបន្តថា​ លុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩​ វេលាម៉ោង១៨និង០០នាទី ជនសង្ស័យ កំពុងតែអោយកូនទាំងបីនាក់ ដេកនៅបន្ទប់ជួលខាងលើ ស្រាប់តែ ពូបង្កើតរបស់ស្ត្រីរងគ្រោះធ្វើការឃាត់ជនសង្ស័យ និងនាំយក កាំបិតប៉័ង តោមកប្រគល់ជូនសមត្ថកិច្ចនគរបាលដើម្បីចាត់ការ​ តាមផ្លូវច្បាប់តែម្តង៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1388 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7851 នាក់
សរុបទាំងអស់​ 343121 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ