​​
​ក្រដាសប្រាក់១០០ដុល្លារក្លែងក្លាយ៩សន្លឹកនិងជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ដោយ - Mon,25 November 2019 (Time 10:19 AM)

ខេត្តកោះកុង ​៖ ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ខេមរភូមិន្ទ បបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ ប្រើប្រាស់ក្រដាសប្រាក់១០០ ដុល្លារក្លែងក្លាយ នៅ​ចំណុច​ផ្សារ​ដងទង់ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង នៅវេលាម៉ោង១០,២៥នាទីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​​ លោក កាយ ប៊ុ​ន្នី​ម មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ខេមរភូមិន្ទ បាន​ឲ្យដឹងថា ក្រោយ​ពីទទួល​បាន​ការ​រាយការណ៍​ពីអាជីវករ កម្លាំង​អាវុធ​ក្រុង​ខេមរភូមិន្ទ បានចុះប្រតិបត្តិការភ្លាមៗនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ខាន់ ស្រី​វី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ត្រី មាន​ទីលំនៅ​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ពីបទ​ប្រើប្រាស់លុយដុល្លារក្លែងក្លាយ។លោក​មេបញ្ជាការបាន​បញ្ជាក់បន្ត​ថា ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​អាវុធហត្ថ​ក្រុង​ខេមរភូមិន្ទ បានធ្វើ​ការដកហូត​បា​ន​នូវ​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន​៩​សន្លឹក (​ក្រដាស​១០០​ដុល្លារ​) ប្រាក់​ដុល្លារ​ពិតប្រាកដ​៤០០​ដុល្លារ ខ្សែក កាឡៃ​(​ក្លែងក្លាយ​១​ខ្សែ) កងដៃកាឡៃ(​ក្លែងក្លាយ​)​ចំនួន​៧​កង និង​ចិញ្ចៀន​កាឡៃ​១​វង់។ក្រោយ​ការ​ឃាត់​ខ្លួន​កម្លាំង​អាវុធហត្ថ​ក្រុង​ខេមរភូមិន្ទ​ បានធ្វើ​ការសាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ខាងលើ ទៅ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត​កោះកុង ចាត់ការ​បន្ត៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1432 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7895 នាក់
សរុបទាំងអស់​ 343165 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ