​​
​កុមារី​អាយុ​២​ឆ្នាំ​ម្នា​ក់ ​ធ្លាក់​ចូលក្នុង​ពាងទឹក​លង់​ស្លាប់​ ខណៈ​ម្តាយ​ក្មេង​តូច​នេះ​រវល់​ចូល​បន្ទប់ទឹក នៅព្រះវិហារ
ដោយ - Mon,25 November 2019 (Time 10:08 AM)

ខេខេត្តព្រះវិហារ . កាលពី​ថ្ងៃទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩ កុមារី​អាយុ​២​ឆ្នាំ​ម្នា​ក់បាន​ធ្លាក់​ចូលក្នុង​ពាងទឹក​លង់​ស្លាប់​ខណៈ​ម្តាយ​ក្មេង​តូច​នេះ​រវល់​ចូល​បន្ទប់ទឹក​ ហើយ​ទុក​កូន​នៅ​ខាងក្រៅ​បន្ទប់ទឹក​នោះ​ ហេតុការណ៍បានកើតឡើងនៅភូមិមរតកតេជោ​ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហរ ​។​

​ ​នៅ​មុនពេល​កើតហេតុ​ម្តាយ​ក្មេងស្រី​រងគ្រោះ​ បាន​ចូល​បន្ទប់ទឹក​ហើយ​ទុក​ក្មេងស្រី​នៅ​ខាងក្រៅ​ក្រោយពី​ម្តាយ​ចេញពី​បន្ទប់ទឹក​វិញ​ ក៏បាន​បាត់​ក្មេងស្រី​ក៏​ផ្អើលឆោឡោ​ដល់​អ្នកជិតខាង​ទាំង​ព្រឹក​។​ ក្រោយមក​ក៏បាន​រកឃើញ​កូនស្រី​របស់ខ្លួន​នៅក្នុង​ពាងទឹក​ក្បែរ​ផ្ទះ​តែ​អ្វីៗ​បាន​ហួសពេល​ហើយដោយ​ក្មេងស្រី​បាន​ស្លាប់​នៅក្នុង​ពាងទឹក​នោះ​។​

​ ​ក្មេងស្រី​ដែលជា​ជនរងគ្រោះ​មានឈ្មោះ​មួន​ ស្រីលីន ភេទស្រី អាយុ២ឆ្នាំ ជា​កូន​ស្ត្រី​ឈ្មោះ​នៅ​ស្រស់​ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ​ មុខរប​រជា​កសិករ​និង​ឪពុក​ឈ្មោះ​សួន​ ជូរ ភេទប្រុសអាយុ៤០ មុខរបជាកសិករ។ ​សមត្ថកិច្ច​ចុះទៅពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព​បាន​សន្និដ្ឋានថា​កុមារី​រងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ករណី​លុងទឹក​ពាង​នោះ​ពិតប្រាកដ​មែន​៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1387 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7850 នាក់
សរុបទាំងអស់​ 343120 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ