​​
​គោជល់ ប្រល័យសង្ខាបុរសម្នាក់ នៅនិងកន្លែង ឬគាំងបេះដូង???
ដោយ - Mon,25 November 2019 (Time 04:27 PM)

ខេត្តបាត់ដំបង,ស្រុកសង្កែ នៅចំនុចក្រុមទី៧ភូមិកាច់រទេះឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបងមានករណីមនុស្សម្នាក់ដេកស្លាប់លើអង្រឹងនៅម៉ោង២០.៣០ ថ្ងៃទី២៥ ខែវិច្ឆិកា .ឆ្នាំ២០១៩។
សាកសពជនរងគ្រោះមានឈ្មោះចន្ទ.យ៉ន់ អាយុ២៧ឆ្នាំ ភេទប្រុស់ រស់នៅក្រុមទី១៦ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងខេត្តបាត់ដំបង បំរើការងារជាសន្តិសុខយាមការដ្ឋានជួសជុលផ្លូវជាតិលេខ៥។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ឈ្មោះគឹម.ពិសីភេទប្រុសអាយុ២៧ឆ្នាំរស់នៅក្រុមទី៧ភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី២៥.ខែវិច្ឆិកា.ឆ្នាំ២០១៩វេលាម៉ោង០៦.៣០នាទីពេលដែលខ្លួនកំពុងកាប់ឆ្ការព្រៃខាងក្រោយផ្ទះបានឃើញឈ្មោះចន្ទ.យ៉ន់ភេទប្រុសអាយុ២៧ឆ្នាំជាសន្តិសុខយាមការដ្ខានក្បែរផ្ទះខ្លួនដើរកាន់កំប៉ុងគោជល់(មួយកំប៉ុង)មកអង្គុយក្នុងអង្រឹងដែលចងនៅសំយ៉ាបផ្ទះរបស់ខ្លួនហើយនិយាយទូរស័ព្ទរួចក៏ដេកក្នុងអង្រឹង.ក្រោយមកលឺគេថាឈ្មោះយ៉ន់នេះស្លាប់ហើយបន្ទាប់មកខ្លួនដើរមកមើលឃើញជនរងគ្រោះស្លាប់ក្នុងអង្រឹងមែន។សមត្ថកិច្ចរួមទាំងពេទ្យជំនាញបានចុះមកធ្វើការពិនិត្យនិងកោសល្យវិច័យទៅលើសាកសពសន្និដ្ឋានថា ស្លាប់ដោយគាំងបេះដូង.សពបានប្រគល់អោយឪុពុកបង្កើតឈ្មោះតុង.អ៑នអាយុ៦៣ឆ្នាំយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1348 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7811 នាក់
សរុបទាំងអស់​ 343081 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ