​​
​បុរសម្នាក់បើកម៉ាសុីនច្រូតស្រូវ ប៉ះចំមីនតោនបណ្តាលឲ្យផ្ទុះអ្នកបើកម៉ាសុីនច្រូងរបួសធ្ងន់ដាច់ដៃម្ខាង
ដោយ - Tue,26 November 2019 (Time 06:37 AM)

ខេត្តបន្ទាយមានជ័យ.បុរសម្នាក់បើក ម៉ាសុីនច្រូតស្រូវនៅស្រែប៉ះចំមីនតោនបណ្តាលឲ្យផ្ទុះខ្ទេចអស់កង់ច្រវ៉ាក់ ផ្ងារជើងមួយជំហាន និងអ្នកបើកម៉ាសុីនច្រូតរបួសធ្ងន់ដាច់ដៃម្ខាង ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៣ល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុច វាលស្រែ ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជា ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនរងមានគ្រោះឈ្មោះ ជ្រុន ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិរកុំក្រោម ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង។ លោកវរសេនីយ៍ត្រី ជា ពិសី បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថានៅមុពេលកើតហេតុនោះជនរងគ្រោះបានបើកម៉ាសុីនច្រូតស្រូវទៅច្រូតស្រូវនៅស្រែនៅចំណុចឆ្ងាយពីភូមិចំងាយប្រហែល ៨០០ម៉ែត្រ កំពង់តែច្រូតស្រូវសុខស្រាប់តែបើកកិនពីលើមីនតោនបណ្តាលឲ្យផ្ទុះតែម្តងធ្វើឲ្យជនរងគ្រោះរបួសដាច់ដៃស្តាំត្រឹមដើមដៃចំណែកម៉ាសុីនច្រូតដាច់ច្រវ៉ាក់ខ្ទេច ខូចខាតយ៉ាងដំណំ ។ ក្រោយពីកើតហេតុហើយជន រងគ្រោះត្រូវបានប្រពលរដ្ឋជួយដក យកទៅមន្ទីរពេទ្យនៅស្រុកថៃ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។
ចំណែកម៉ាស៊ីនច្រូតស្រូវម៉ាកគូបូតា ពណ៌ស ត្រូវបានសមត្ថកិច្ចឲ្យម្ចាស់ រក្សាទុកនៅកន្លែងកើតហេតុដដែលមិនបានយកទៅរក្សាទុកនៅអធិការនោះទេ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1351 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7814 នាក់
សរុបទាំងអស់​ 343084 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ