​​
​មេឈ្មួញ ណុប ឌី ដែលល្បីខាងដឹកជញ្ជូនឈើចេញ ពីពីខេត្តពោធិ៍សាត់ អាជ្ញាធរខេត្តធ្វើមិនដឹង
ដោយ - Tue,26 November 2019 (Time 06:57 AM)

ខេត្តពោធិ៍សាត់ ៖ ប្រភពពី​មន្ត្រី​អាជ្ញាធរ ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ ណុប ឌី ដែល​អាង​មាន​ខ្នងបង្អែក ដ៏រឹងមាំនៅតែបន្តសកម្មភាពដឹកជញ្ជូនចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​រលូន។
តាមប្រភព​បាន​ឲ្យ​ដឹង​ទៀតថាកន្លង មកសមត្ថកិច្ចអាវុធហត្ថបង្ក្រាបបទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​មេ​ឈ្មួញ ណុប ឌី នៅតែ​ហ៊ាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តពោធិ៍សាត់ ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តតាកែវ និង​ខេត្តកំពត យ៉ាង​រលូន​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ ណុប ឌី ចំណាយលុយ​ក្នុង​មួយខែៗ​ជាច្រើន​ម៉ឺន​ដុល្លារ​ទើប​អាច​ប្រមូល​ទិញ​ឈើ​ហើយ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តពោធិ៍សាត់ ទៅដល់​គោលដៅ​ដោយ​គ្មាន​មន្ត្រី​ជំនាញ ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ សកម្មជន​ព្រៃឈើ​ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​មេ​ឈ្មួញ ណុប ឌី ប្រមូល​ទិញ​ឈើ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង នៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយ​ដឹកជញ្ជូន​ចេញ​យ៉ាង​រលូន​។
ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ដែល​មេ​ឈ្មួញ ណុប ឌី ប្រមូល​ទិញ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​មានដូចជា គ្រញូង ធ្នង់ បេង នាងនួន និង​រាជ​កុល​ជាដើម ហើយ​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ចំណុះ​រាប់សិប​តោន​យ៉ាង​រលូន​។

មន្ត្រី​ធំៗ ​និង​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​ក្នុង​ខេត្តពោធិ៍សាត់ ត្រូវបាន​គេ​ដឹងថា​ចាត់ទុក​មេ​ឈ្មួញ ណុប ឌី ជា​ប្រភព​ចំណូល​របស់​ពួកគេ ហើយ​បើកដៃ​ឲ្យ​ឈ្មួញ​រូបនេះ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​គឃ្លើន​។ ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ ណុប ឌី បាន​ឲ្យ​ដឹងថា ឈ្មួញ​រូបនេះ​មាន​មន្ត្រី​ធំៗ​ក្នុង​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ ជា​បង្អែក​យ៉ាងរឹងមាំ​ទើប​គ្មាន​មន្ត្រី​ជំនាញ ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់ ហើយ​មានតែ​អ្នក​ឃុបឃិត​ជាមួយ​មេ​ឈ្មួញ ណុប ឌី ដើម្បី​ផលប្រយោជន៍​។ ដូច្នេះហើយ​ទើប​មេ​ឈ្មួញ ណុប ឌី តែង​គេច​ផុតពី​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​អាវុធហត្ថ ក៏ដូចជា​សមត្ថកិច្ច​ដ​ទៃទៀត រួច​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុទៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 1405 នាក់
ម្សិលមិញ ​ 691 នាក់
សប្តាហ៍នេះ​ 7868 នាក់
សរុបទាំងអស់​ 343138 នាក់

ឧបទ្ទវហេតុ ដួលរលំអាគារសាលាឆាន់នៅ"វត្តប្រាសាទគោកចក"បង្កអោយរងរបួសធ្ងន់ស្រាល១៣អង្គ/នាក់ ស្លាប់៣នាក់.!!!

ពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់​ ដេកស្លាប់នៅក្នុងទឹកស្រះ ក្នុងព្រៃសង្ស័យ​ករណីរំលោ​ភសម្លាប់

ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន ដែលមានជំងឺបេះដូងរីក និងរលាកទងសួត

គាំងបេះដូងស្លាប់ខណ:ពេលដែលមកចាក់ភ្នាល់ល្បែងសុីសង មាន់តាមអនឡាញ

ម៉ែឪ​ធ្វើ​ចំណាក​ស្រុក​ ទុក​កូនស្រី​នៅផ្ទះ ​ត្រូវ​ជន​កំហូច​រំលោភ​សេពសន្ថវៈ